ជំនួញដែលមាន ហានិភ័យ
នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១០ គេបានធ្វើការស៊ើបអង្កេត ទៅលើពួកប្រធានប្រតិបត្តិ នៃក្រុមហ៊ុនធនាគារអន្តរជាតិមួយ ចំពោះការបោកប្រាស់អតិថិជនរបស់ខ្លួន អំពីហានិភ័យ ដែលទាក់ទងនឹងការបណ្តាក់ទុន ដែលក្រុមហ៊ុននេះបានលក់។ ក្រុមហ៊ុនធនាគាមួយនេះ បានដឹងហើយថា ការបណ្តាក់ទុននោះនឹងត្រូវបរាជ័យជាមិនខាន តែពួកគេនៅតែសន្យាអតិថិជនថា ការបណ្តាក់ទុននេះ នឹងទទួលផលចំណេញខ្ពស់ទៅវិញ។ ការបោកប្រាស់នេះ បានបណ្តាលឲ្យអ្នកដែលបានបណ្តាក់ទុនត្រូវខាតបង់គ្រប់គ្នា។ ការបោកប្រាស់ គឺមិនមែនទើបតែមាន នៅសម័យនេះឡើយ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បានពិពណ៌នាថា អារក្ស “វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះវាគ្មានសេចក្តីពិតនៅក្នុងវាទេ ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ វាជាខ្មាំងសត្រូវខាងព្រលឹងវិញ្ញាណរបស់យើង វាក៏បានដឹងថា ការរស់នៅសម្រាប់តែពេលបច្ចុប្បន្ននឹងនាំមកនូវសេចក្តីហិនវិនាសដ៏អស់កល្បជានិច្ចជាមិនខាន តែវាបានខ្សឹបប្រាប់យើងថា “ចូរគ្រាន់តែរស់នៅសម្រាប់ពេលបច្ចុប្បន្នទៅបានហើយ”។ មួយវិញទៀត ព្រះយេស៊ូវទ្រង់មិនបានសន្យាដល់ពួកសិស្សថា ពួកគេនឹងមានភាពសម្បូរសប្បាយ និងភាពស្រណុកស្រួលក្នុងលោកិយនេះទេ ប៉ុន្តែ ទ្រង់បានត្រាសហៅពួកគេ ឲ្យលះកាត់ចិត្តខ្លួនឯងចោល ហើយដើរតាមទ្រង់វិញ។ បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងត្រូវគេធ្វើគត់ តែទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ទ្រង់ក៏បានប្រាប់ពួកសិស្សថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា…
Read article