ក្រុមចម្រៀងដ៏ពិសេស
ពេលដែលលោក មីជ មីលល័រ(Mitch Miller) បានទទួលមរណៈភាព ក្នុងខែកក្កដា ឆ្នាំ២០១០ មនុស្សភាគច្រើនដែលស្គាល់គាត់ បាននឹកចាំថា គាត់ជាអ្នកដែលអញ្ជើញគេរាល់គ្នា ឲ្យច្រៀងជាមួយគាត់។ កម្មវិធី ច្រៀងជាមួយលោកមីជ គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពរបស់គាត់ នៅទសវត្សរ៍ឆ្នាំ ១៩៦០។ នៅក្នុងកម្មវិធីទូរទស្សន៍នេះ ក្រុមបុរសបានច្រៀងបទខ្លី ដែលកំពុងពេញនិយម ហើយគេក៏បានដាក់អក្សរ នៅលើកញ្ចក់ទូរទស្សន៍សម្រាប់ឲ្យអ្នកទស្សនាច្រៀងជាមួយដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បានចុះផ្សាយដំណឹងមរណៈភាពរបស់គាត់ ដោយដកស្រង់សម្តីរបស់លោកមីលល័រ ដែលក្នុងនោះ គាត់បានជឿថា មូលហេតុដែលនាំឲ្យកម្មវិធីរបស់គាត់ទទួលជោគជ័យ គឺដោយសារបទខ្លីរបស់គាត់ ដែលច្រៀងថា “ខ្ញុំតែងតែមានគម្រោងជួលអ្នកចម្រៀងដែលមានសណ្ឋានខុសៗគ្នា គឺមានខ្លះខ្ពស់ ខ្លះទាប ខ្លះក្បាលទំពែក ខ្លះស្គម ខ្លះធាត់ មនុស្សមានសណ្ឋានខុសៗគ្នាអញ្ចឹង”។ តាមរយៈការបង្រួបបង្រួមអ្នកចម្រៀងដែលមានរូបរាង្គខុសៗដូចនេះ បទចម្រៀងដ៏ពិរសក៏បានបន្លឺឡើង ហើយគេក៏បានអញ្ជើញទស្សនិកជនទាំងអស់ ឲ្យមកចូលរួម។ ក្នុងបទគម្ពីររ៉ូម ជំពូក១៥ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទទាំងអស់ ឲ្យមានការរួបរួមគ្នា គឺដូចដែលគាត់មានប្រសាសន៍ថា “ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(ខ.៦)។ គាត់ក៏បានដកស្រង់បទគម្ពីរសញ្ញាចាស់មួយចំនួន ដែលចែងអំពីការដែលសាសន៍ដទៃ…
Read article