ការទំនាក់ទំនង ទៅវិញទៅមក
តើអ្នកធ្លាប់កប់យោបល់ នៅក្នុងការសន្ទនា ជាមួយមនុស្សដែលនិយាយតែអំពីខ្លួនឯងឬទេ? ដើម្បីជាការគួរសម អ្នកក៏បានចាប់ផ្តើមការសន្ទនានោះ ដោយសួរសំណួរទៅកាន់គាត់។ តែគាត់ក៏បន្តនិយាយអំពីខ្លួនឯងមិនចេះឈប់ ហើយគាត់ក៏មិនដែលបានសួរអ្នកវិញសោះ។ ដូចនេះ ការសន្ទនានោះ ជាការនិយាយតែអំពីខ្លួនគាត់ គឺមិនបាននិយាយអំពីខ្លួនអ្នកសូម្បីតែបន្តិច។ សូមស្រមៃអំពីការដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ កំពុងស្តាប់ពាក្យអធិស្ឋានរបស់យើង ក្នុងអំឡុងពេលយើងចំណាយពេលស្ងប់ស្ងាត់ជាមួយទ្រង់។ យើងប្រហែលជាបានអានព្រះបន្ទូលទ្រង់ខ្លះៗ ប៉ុន្តែ បន្ទាប់មក ក្នុងការអធិស្ឋាន យើងក៏ប្រែជាទូលទ្រង់ ដោយផ្តោតទៅលើសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះ។ យើងទូលសូមឲ្យទ្រង់ជួយដោះស្រាយបញ្ហាយើង ជួយបំពេញសេចក្តីត្រូវការផ្នែកហរិញ្ញវត្ថុ ឬប្រោសជម្ងឺខាងសាច់ឈាមរបស់យើង ប៉ុន្តែ យើងមិនបានអនុញ្ញាតឲ្យបទគម្ពីរដែលយើងបានអាននោះ ចូលក្នុងសេចក្តីអធិស្ឋានរបស់យើងទេ។ បានសេចក្តីថា យើងមិនបានយកចិត្តទុកដាក់ ចំពោះអ្វីដែលព្រះបានមានបន្ទូលមកកាន់យើងទេ។ យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពួក ១១៩ មិនមានអាកប្បកិរិយ៉ាដូចនេះទេ។ ផ្ទុយទៅវិញ គាត់បានស្វែងរកជំនួយរបស់ព្រះ ដើម្បីឲ្យគាត់អាចយល់ព្រះបន្ទូលទ្រង់ បានជាគាត់មានប្រសាសន៍ថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ខ.១៨)។ ហើយខណៈពេលដែលគាត់អធិស្ឋាន គាត់បានបង្ហាញឲ្យយើងដឹងថា គាត់បានឲ្យតម្លៃព្រះបន្ទូលព្រះយ៉ាងខ្លាំង បានជាគាត់រាប់ព្រះបន្ទូលទ្រង់ ជា“សេចក្តីអំណរ” របស់គាត់(ខ.២៤)។ ចូរយើងរៀនអធិស្ឋាន ដោយឆ្លើយតប ចំពោះព្រះបន្ទូលរបស់ព្រះ។ ការធ្វើដូចនេះ នឹងនាំឲ្យយើងអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ…
Read article