មូលហេតុដែលយើងធ្វើការ
ក្នុងទសវត្សរ៍ឆ្នាំ ១៦៦០ គេបានឲ្យលោក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើការរចនាប្លង់ព្រះវិហារធំរបស់សេនប៉ុល(St. Paul’s Cathedral) នៅទីក្រុងឡុង ឡើងវិញ។ យោងតាមរឿងព្រេង បានឲ្យដឹងថា ថ្ងៃមួយ គាត់បានទៅពិនិត្យការដ្ឋាននៃសំណង់ដ៏អស្ចារ្យនេះ ហើយពួកកម្មករមិនបានស្គាល់គាត់ទេ។ លោករេន បានដើរមើលការដ្ឋាន ហើយក៏បានសួរកម្មករពីរបីនាក់ថា “អ្នកកំពុងធ្វើអ្វី?” កម្មករទីមួយបានឆ្លើយថា “ខ្ញុំកំពុងកាត់ថ្មមួយដុំ”។ រីឯកម្មករទីពីរវិញ ក៏បានឆ្លើយថា “ខ្ញុំកំពុងធ្វើការ ដើម្បីប្រាក់ឈ្នួល ៥ស៊ីលីង ២ភែន ក្នុងមួយថ្ងៃ”។ ទោះជាយ៉ាងណាក៏ដោយ កម្មករទីបីបានឆ្លើយ តាមការយល់ឃើញខុសពីអ្នកមុនៗថា “ខ្ញុំកំពុងជួយលោកគ្រីស្ទូហ្វ័រ រេន សាងសង់ព្រះវិហារដ៏ធំអស្ចារ្យ ដើម្បីថ្វាយសិរីល្អដល់ព្រះ”។ ដូចនេះ កម្មកររូបនេះ ពិតជាមានអាកប្បកិរិយ៉ា និងបំណងចិត្តខុសពីកម្មករផ្សេងមែន! យើងត្រូវដឹងអំពីមូលហេតុ ដែលយើងធ្វើកិច្ចការនីមួយៗ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ពេលដែលយើងកំពុងធ្វើការ ឬមានអាជីពអ្វីមួយ នៅក្នុងការរស់នៅ។ ហេតុនេះហើយបានជាសាវ័កប៉ុល លើកទឹកចិត្តពួកជំនុំក្រុងអេភេសូរថា “ចូរកុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង…
Read article