ការប្រុងត្រចៀកស្តាប់
ខ្ញុំមានបញ្ហាមួយ នៅក្នុងទំនាក់ទំនងប្តីប្រពន្ធរបស់ខ្ញុំ តែខ្ញុំមិនដឹងថា អ្នកដទៃមានបញ្ហាដូចនេះដែរឬយ៉ាងណាទេ។ ជាញឹកញាប់ ខ្ញុំច្រើនតែប្រមូលអារម្មណ៍គិត ដោយមិនចាប់អារម្មណ៍ចំពោះអ្វីៗដែលនៅជុំវិញខ្លួន ជាហេតុនាំឲ្យភរិយារបស់ខ្ញុំគឺ ម៉ាទី(Martie) មានអារម្មណ៍នឿយណាយយ៉ាងខ្លាំង ជាពិសេសនៅពេលដែលនាងកំពុងនិយាយប្រាប់ខ្ញុំ អំពីរឿងសំខាន់ៗ។ ពេលដែលនាងសំគាល់ឃើញថា ខ្ញុំមិនចាប់អារម្មណ៍ចំពោះពាក្យសម្តីរបស់នាង នាងច្រើនតែសួរខ្ញុំថា “តើបងបានឮខ្ញុំនិយាយទេ?” ការស្តាប់ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងនីមួយៗ ជាពិសេសក្នុងទំនាក់ទំនង ដែលយើងមានជាមួយព្រះគ្រីស្ទ។ បើយើងជាកម្មសិទ្ធិរបស់ទ្រង់ នោះយើងមានអភ័យឯកសិទ្ធិ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការក្នុងចិត្តយើង។ យើងត្រូវប្រុងត្រចៀកស្តាប់អ្នកគង្វាលដ៏ពិតរបស់យើង ពេលដែលទ្រង់បន្លឺព្រះសូរសៀង ដើម្បីដឹកនាំយើង ទៅកាន់សេចក្តីសុចរិត សេចក្តីស្រឡាញ់ ព្រះគុណ និងការអ្វីដែលសមស្របនឹងបុគ្គលិកលក្ខណៈ និងបំណងព្រះទ័យទ្រង់។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១០ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា ទ្រង់ជា “អ្នកគង្វាលដ៏ល្អ” ហើយអ្នកដែលខំស្តាប់ព្រះសូរសៀងទ្រង់ ក៏បានក្លាយជាអ្នកដើរតាមទ្រង់ យ៉ាងស្ម័គ្រស្មោះ(ខ.៤) ហើយបានផ្លាស់ប្រែ ទៅជាមានលក្ខណៈដូចទ្រង់។ ការប្រុងត្រចៀកស្តាប់ពាក្យសម្តីរបស់ប្តីប្រពន្ធ ឬមិត្តភ័ក្ររបស់អ្នក គឺជាការបង្ហាញថា ពួកគេមានតម្លៃ និងភាពសក្តិសម នៅក្នុងទំនាក់ទំនង។ យ៉ាងណាមិញ ការផ្តោតចិត្តទៅលើព្រះសូរសៀងនៃព្រះយេស៊ូវ គឺជាការបញ្ជាក់ថា ទ្រង់សំខាន់ចំពោះជីវិតរបស់អ្នក។ ដូចនេះ ចូរលះចោលការអ្វីដែលរំខានដល់ជីវិតអ្នក…
Read article