ការរួបរួមគ្នាជា គ្រួសារតែមួយ
ខ្ញុំ និងស្វាមី ព្រមទាំងកូនៗរបស់ខ្ញុំ មានប្រពៃណីកម្សាន្តសប្បាយមួយបែបប្រចាំគ្រួសារ។ យើងតែងតែអនុវត្តនៅក្នុងផ្ទះរបស់យើង ដោយមាននរណាម្នាក់ ក្នុងគ្រួសារយើង ស្នើរឲ្យមាន“ការឱបគ្នាជាគ្រួសារ”។ តាមធម្មតា ពេលយើងមកជុំគ្នា នៅក្នុងផ្ទះបាយហើយ ខ្ញុំក៏ឱបកូនៗ ហើយស្វាមីរបស់ខ្ញុំក៏បានឱបយើងទាំងអស់គ្នា ក្នុងរង្វង់ដៃរបស់គាត់។ នេះជារបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ និងអរសប្បាយជាមួយគ្នា ជាលក្ខណៈគ្រួសារក្នុងរយៈពេលដ៏ខ្លី។ ទោះយូរៗម្តង យើងមានការឱបគ្នាជាក្រុម ដោយអំណរក៏ដោយ ក៏យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការថែរក្សាការរួបរួមគ្នាយ៉ាងដូចនេះឡើយ។ និយាយរួម សមាជិកម្នាក់ៗ ក្នុងគ្រួសារ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ យើងមានតម្រូវការ សមត្ថភាព និងទស្សនៈខុសៗគ្នា គឺមិនខុសពីមហាគ្រួសារនៃព្រះឡើយ(អេភេសូរ ៤:១១-១២)។ ទោះបីជាយើងមានលក្ខណៈខុសគ្រីស្ទបរិស័ទដទៃទៀតក៏ដោយ ក៏សាវ័កប៉ុលបានឲ្យយើង “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(ខ.៣)។ យើងចាំបាច់ត្រូវមានភាពសុខដុមជាមួយគ្រីស្ទបរិស័ទដទៃទៀត ព្រោះការនេះបានឆ្លុះបញ្ចាំង អំពីការរួបរួមរវាងព្រះយេស៊ូវ និងព្រះវរបិតាទ្រង់ ដែលគង់នៅស្ថានសួគ៌។ ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកជឿទ្រង់ថា “សូមឲ្យពួកគេទាំងអស់គ្នា បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ”(យ៉ូហាន ១៧:២១)។ ពេលដែលបញ្ហាកើតមាន ក្នុងគ្រួសារនៃព្រះ ព្រះគម្ពីរបានចែងថា យើងត្រូវតែឆ្លើយតប “ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក…
Read article