មានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច
ដោយសារភរិយារបស់ខ្ញុំ មានការជាប់រវល់ខ្លាំង ជួនកាល នាងអាចចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ចៅៗរបស់យើង ជារៀងរាល់សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បើអាចធ្វើទៅបាន នាងនឹងរៀបចំកាលវិភាគ ដើម្បីចំណាយពេលជាបន្ថែមជាមួយពួកគេ។ នាងធ្វើដូចនេះ មិនមែនដើម្បីបំពេញតួនាទីជាជីដូនឡើយ តែគឺដោយសារនាងស្រឡាញ់ពួកគេ។ ពេលដែលខ្ញុំឃើញនាងចំណាយពេលជាមួយពួកគេ ខ្ញុំក៏បានយល់ អំពីអត្ថន័យនៃពាក្យ មានចិត្តរីករាយ ។ ក្នុងបទគម្ពីរទំនុកដំកើង ១១៩ ស្តេចដាវីឌបានរៀបរាប់ប្រាប់យើង អំពី “ចិត្តរីករាយ” ដែលទ្រង់មានចំពោះព្រះបន្ទូលព្រះ។ ទ្រង់បានប្រើពាក្យ មានចិត្តរីករាយ ប្រាំបីដងក្នុងមួយជំពូកនេះ(ខ.១៦,២៤,៣៥,៤៧,៧០,៧៧,៩២,១៧៤)។ ទ្រង់មានបន្ទូលថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ … ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្តីបង្គាប់ របស់ទ្រង់ ជាសេចក្តីដែលទូលបង្គំបានស្រឡាញ់”(ខ.១៦,៤៧)។ កាលណាអ្នកនិពន្ធទំនុកដំកើងសរសេរថា “ទូលបង្គំនឹងមានចិត្តរីករាយ” នោះគាត់កំពុងតែនិយាយអំពីខ្លួនគាត់ ដែលមានចិត្តអរសប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលរាប់ការមានចិត្តរីករាយចំពោះព្រះបន្ទូលព្រះ ជាបន្ទុកឡើយ ព្រោះគាត់ស្រឡាញ់ព្រះបន្ទូលទ្រង់។ ការប្រកបស្និទ្ធស្នាល ដែលស្តេចដាវីឌមានជាមួយព្រះ បាននាំឲ្យទ្រង់ចង់ដឹងថា ព្រះដែលទ្រង់ស្រឡាញ់ សព្វព្រះទ័យនឹងមានបន្ទូលអ្វីខ្លះមកកាន់ទ្រង់។ យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ ឲ្យបានរឹងមាំ ដើម្បីឲ្យយើងមានចិត្តរីករាយ ចំពោះព្រះបន្ទូលព្រះ ដោយសារសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះទ្រង់…
Read article