October 1, 2014

You are here:
ដើមស្លឹករញ្ជួយ

ខណៈ​ដែល​ខ្ញុំ​​​កំពុង​​​ធ្វើដំ​ណើរ​ទៅ​លេង​ នៅ​ឧប​ទ្វីប​ខាង​លើនៃ​រ​ដ្ឋ​មីឈីហ្គិន(Michigan) ខ្ញុំ​​ក៏​បាន​ចាប់​អារម្មណ៍​​​​​លើដើ​ម​​ឈើពី​រ​ដើម។ ថ្វី​បើ​​ស្លឹក​ឈើ​​​នៃដើមដទៃទៀត​ដែល​នៅ​ជុំ​វិញ​មិន​កំរើក​​ក៏​ដោយ ​ក៏ស្លឹកនៃដើមឈើទាំង​នេះ​​បែរ​ជា​បក់រវិចៗ ដោយ​គ្រាន់​តែ​​មាន​ខ្យល់​​បក់​តិច​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​​ក៏​ចង្អុល​ប្រាប់​​ភរិយា​របស់​​ខ្ញុំ ហើយ​​នាង​​ប្រាប់​ខ្ញុំថា ដើម​ឈើនោះ ឈ្មោះ​ដើម​ស្លឹក​រញ្ជួយ។ ខ្ញុំ​​​មាន​ការ​ភ្ញា​ក់​ផ្អើល ចំពោះ​ទិដ្ឋ​ភាព​នៃ​ស្លឹក​ឈើ ដែ​ល​កំពុង​តែ​ញ័រ​​បែ​ប​នោះ។ ខណៈ​​ដែល​​ដើ​មឈើ​ដទៃ​ទៀត មើល​ទៅ​​ហាក់​ដូចជា​នៅ​​ស្ងៀម ហើយ​នៅ​ទ្រឹង ស្លឹក​​​ឈើ​​ទាំងនោះ​បែរ​ជាកម្រើក ទោះ​ខ្យល់​គ្រាន់​តែ​បក់​​រហៀក​ៗ​​តិ​ចៗ​ប៉ុណ្ណោះ​។ ពេល​ខ្លះ ខ្ញុំ​​មាន​អារ​ម្មណ៍​​​ថា ខ្លួនឯ​ង​ដូច​ជា​​ដើម​ស្លឹករញ្ជួយ​នោះដែរ​។ មនុស្ស​ដែល​នៅ​ជុំវិ​ញ​ខ្ញុំ​ ហាក់​ដូ​ចជា​​រស់​​នៅក្នុ​ង​​ជីវិត ដោយ​គ្មាន​ប​ញ្ហា និង​ឥត​ក្តី​បារម្ភ​សោះ មើល​ទៅ​ដូច​ជា​​នឹ​ងនរ ហើយ​សុខ​ស្រួល​ ខណៈពេល​ដែ​ល​​ខ្ញុំ​​គ្មាន​ចិត្ត​ស្ងប់ ដោយ​សារ​បញ្ហាដ៏​តូ​ចបំ​ផុត។ ខ្ញុំ​មើ​ល​ទៅអ្នក​ដ​ទៃ ហើយ​ស្ងើច​សរសើរ​​ ចំពោះ​​ភាព​ស្ងប់​សុខ​​របស់​​ពួក​គេ ហើយ​​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​ហេតុ​អ្វី​​បា​នជា​​ជីវិត​​របស់​ខ្ញុំងា​យ​​នឹង​រញ្ជួយ​ម្ល៉េះ។ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អ​ម្ចាស់ ដែលបា​ន​រំឭក​ខ្ញុំ​តាម​រយៈ​​ប​ទគ​ម្ពីរ​ថា យើង​អាច​រកឃើញ​ភាព​ស្ងប់​សុខ​ដ៏​ពិត និង​ថិត​ថេរ ​​នៅ​ក្នុង​​ព្រះ​វត្ត​មាន​នៃ​​ព្រះ។ សាវ័ក​ប៉ុ​ល​​បាន​មាន​ប្រសាសន៍​ថា “សូម​​ឲ្យ​ព្រះ​អម្ចាស់ ដែលទ្រង់ផ្ដល់​សេចក្តីសុខសាន្ត ទ្រង់ប្រទាន​ឲ្យអ្នករាល់គ្នា​មានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យ​ព្រះអម្ចាស់​ទ្រង់គង់​ជាមួយ​នឹងអ្នករាល់គ្នា​ទាំង​អស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះ​​ទ្រង់​​មិ​នត្រឹ​មតែ​ប្រទា​ន​មក​នូវ​សេចក្តីសុ​ខសា​ន្តប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​​​គឺជា​​ព្រះ​​អម្ចា​ស់នៃ​សេច​ក្តីសុ​ខសា​ន្ត​​តែ​ម្តង។ នៅ​ពេល​យើង​ជួប​ការ​រំខាន និង​ភាព​មិនស្ង​ប់​​សុខ​នៅក្នុ​ងជី​វិត នោះ​​យើ​ងចាំ​បាច់​ត្រូ​វដឹ​ងថា ​សេចក្តីសុ​ខ​សាន្ត​ដ៏ពិ​ត គឺ​មាន​នៅ​ក្នុង​ព្រះនៃ​សេច​ក្តីសុ​ខ​សាន្ត​។ — ​…

Read article