ចូរស្កប់ចិត្តចុះ
សេចក្តីសណ្តោស ឬការស្កប់ចិត្ត មិនមែនជាអ្វីដែលយើងងាយរកបានឡើយ។ សូម្បីតែលោកសាវ័កប៉ុល ដែលជាវិរៈបុរសនៃសេចក្តីជំនឿ ក៏ត្រូវតែ30រៀនស្កប់ចិត្តផងដែរ(ភីលីព ៤:១១) ព្រោះការស្តប់ចិត្តមិនមែនជាបុគ្គលិកលក្ខណៈដែលគាត់មានពីកំណើតឡើយ។ សម្រាប់សាវ័កប៉ុល ការដែលគាត់អាចសរសេរថា គាត់មានសេចក្តីស្កប់ចិត្តក្នុងសណ្ឋានគ្រប់យ៉ាង គឺពិតជាអស្ចារ្យណាស់ ព្រោះកាលនោះ គាត់កំពុងសរសេរសំបុត្រនេះ នៅក្នុងមន្ទីឃុំឃាំង នៅទីក្រុងរ៉ូម។ ដោយសារគេបានចោទគាត់ ពីបទនាំបំបះបំបោរ ពីបទក្បត់ជាតិ និងបទឧក្រិដ្ឋកំរិតធ្ងន់ផ្សេងៗទៀត នោះគាត់ក៏បានប្តឹងបន្តដល់តុលាការកំពូល គឺដល់ស្តេចសេសារតែម្តង។ ពេលនោះ គាត់មិនមានជំនួយផ្នែកច្បាប់ ឬមិត្តភក្តិដែលមានតំណែងខ្ពស់ទេ ដូចនេះ គាត់ត្រូវនៅរង់ចាំក្នុងគុក រហូតដល់ពេលជំនុំជម្រះរឿងក្តី។ ត្រង់ចំណុចនេះ តាមធម្មតា មនុស្សមានចិត្តអន្ទៈសារ ឬមិនសប្បាយចិត្ត ពេលជួបស្ថានភាពដូចគាត់។ តែផ្ទុយទៅវិញ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ នៅក្រុងភីលីព ដើម្បីប្រាប់ពួកគេថា គាត់បានរៀនឲ្យមានការស្កប់ចិត្ត(ឬសេចក្តីសណ្តោស)។ តើគាត់បានរៀនឲ្យមានការស្កប់ចិត្ត ដោយរបៀបណា? តាមពិត គាត់បានរៀនមួយជំហានម្តងៗ រហូតដល់ពេលដែលគាត់អាចមានការស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ គាត់បានរៀនទទួលយកអ្វីក៏ដោយ ដែលកើតមានចំពោះគាត់(ខ.១២) ព្រមទាំងរៀនទទួលដោយអរព្រះគុណ នូវរាល់អ្វីៗដែលពួកគ្រីស្ទបរិស័ទឯទៀត អាចផ្តល់ឲ្យ(ខ.១៤-១៨)។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺគាត់បានទទួលស្គាល់ថា ព្រះទ្រង់បានបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់គាត់(ខ.១៩)។ ការស្កប់ចិត្តមិនកើតមាន ដោយឯកឯងឡើយ។ វិញ្ញាណដែលចូលចិត្តប្រកួតប្រជែងក្នុងខ្លួនយើងរាល់គ្នា…
Read article