ចូរស្កប់ចិត្តចុះ

សេច​ក្តីស​ណ្តោស ឬកា​រ​ស្កប់​ចិត្ត មិន​មែន​ជា​អ្វី​ដែល​យើង​ងាយ​រក​បាន​ឡើយ។ សូម្បី​តែ​លោក​សាវ័ក​ប៉ុល ដែល​ជា​វិរៈ​បុរ​សនៃ​សេ​ចក្តី​​ជំនឿ ក៏​ត្រូវ​តែ​30រៀន​ស្កប់​ចិត្ត​ផង​ដែរ(ភីលីព ៤:១១) ព្រោះ​ការ​ស្តប់​ចិត្ត​មិន​មែន​​ជា​​បុគ្គលិក​លក្ខណៈ​​​ដែ​លគា​ត់​មាន​ពី​កំណើត​ឡើយ។

សម្រាប់​សាវ័ក​ប៉ុល ការ​​ដែល​​​គា​ត់អា​ចស​រសេរ​ថា គាត់​មាន​​សេចក្តី​ស្កប់​ចិត្ត​​ក្នុ​ង​ស​ណ្ឋាន​គ្រប់​យ៉ាង គឺ​ពិត​​ជា​​អស្ចារ្យ​​ណាស់ ព្រោះ​កាល​នោះ ​គាត់​កំពុង​សរសេរ​សំបុត្រ​​នេះ នៅ​ក្នុង​មន្ទី​ឃុំ​ឃាំង នៅ​ទី​ក្រុង​រ៉ូម។ ដោយ​សារ​គេ​បាន​ចោទ​គាត់ ​​ពី​បទ​នាំបំ​បះ​បំបោរ ពី​បទ​ក្បត់​ជាតិ និងប​ទ​ឧក្រិដ្ឋ​​កំរិ​ត​​ធ្ងន់​​ផ្សេង​ៗ​ទៀត នោះ​គាត់​ក៏បា​នប្តឹ​ងប​ន្តដ​ល់​តុលា​ការ​​កំពូល គឺ​ដល់​ស្តេច​​សេសារ​​​តែម្ត​ង។ ពេល​នោះ គាត់​មិន​មាន​​ជំនួយ​​​ផ្នែកច្បា​ប់ ឬ​មិត្ត​ភក្តិដែ​លមា​នតំណែ​ង​ខ្ពស់​ទេ ដូច​នេះ គាត់​​ត្រូវ​នៅ​រ​ង់ចាំ​ក្នុងគុក រហូត​ដល់​ពេលជំ​នុំជ​ម្រះ​​រឿង​​ក្តី។ ត្រង់ចំ​ណុចនេះ​ តាម​ធម្មតា មនុស្ស​មាន​ចិ​ត្ត​អន្ទៈ​សារ ឬ​មិ​នស​ប្បាយ​ចិត្ត ពេល​ជួប​ស្ថានភា​ព​ដូចគា​ត់។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​​បា​ន​សរ​សេ​រ​សំបុត្រ​ទៅកា​ន់ពួ​ក​ជំនុំ នៅ​ក្រុង​ភីលីព ដើម្បីប្រា​ប់​ពួក​គេ​ថា គាត់​បាន​រៀន​​ឲ្យ​​មាន​ការ​ស្កប់​ចិត្ត​​(ឬសេ​ចក្តី​សណ្តោស)។

តើ​គាត់​​បា​នរៀន​​ឲ្យមា​ន​ការ​ស្កប់​ចិត្ត​​ ដោយ​របៀបណា​?​ តាម​ពិត គាត់​បាន​រៀន​មួយ​ជំហាន​ម្តង​ៗ រហូត​ដល់​ពេល​ដែល​គាត់​​អា​ច​មា​ន​​ការ​ស្កប់​ចិ​ត្ត ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​យ៉ាង​ណាក៏​ដោ​យ។ គាត់​បាន​រៀន​​ទទួ​លយ​កអ្វី​​ក៏​ដោយ ​ដែល​កើត​មាន​ចំពោះ​​​គាត់(ខ​.១២) ព្រម​ទាំង​រៀន​ទទួល​​ដោយ​អ​រ​ព្រះ​គុណ​ នូវ​រាល់​អ្វីៗ​​​ដែល​​ពួក​គ្រីស្ទប​រិស័​ទ​ឯទៀត​​ អាច​​ផ្តល់​​ឲ្យ(ខ.១៤​-១៨)។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាត់​​បា​ន​ទទួល​ស្គាល់ថា​ ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​គាត់​(ខ.១៩)។

ការស្កប់​ចិត្ត​មិន​កើត​មាន​ ដោយ​ឯក​ឯង​ឡើយ។ វិញ្ញាណ​​ដែ​លចូ​លចិ​ត្តប្រ​កួត​ប្រជែង​ក្នុង​ខ្លួន​យើង​រាល់​គ្នា តែង​តែ​ជំរុញ​ឲ្យយើ​ង​​ប្រៀប​ធៀប ត្អូញ​ត្អែរ និង​លោភ​ចង់​បា​ន។ ក្នុង​ចំណោម​យើងរាល់​គ្នា មាន​មនុស្ស​តិច​ណាស់ ដែល​​ស្ថិ​តក្នុ​ងស្ថា​នភាព​ដ៏លំ​បាក​​ដូ​ចសា​វ័ក​​ប៉ុល ប៉ុន្តែ ​យើង​ទាំងអ​ស់​គ្នាសុ​ទ្ធតែ​​​ប្រឈមមុ​ខ​នឹង​​កា​រលំ​បាក​​ផ្សេ​ងៗ ដែល​តាម​រយៈកា​រ​លំបាក​ទាំង​នោះ ​យើង​អា​ច​រៀន​​ទុ​កចិ​ត្ត​​ព្រះ និង​រៀន​ស្កប់​ចិត្ត។ — C.P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles