នៅតែបង្កើតផលផ្លែ
មានពេលខ្លះ ការប្រមូលផលដំណាំមានភាពយឺតយ៉ាវ។ ជួនកាល លោកអ្នកបានព្រោះគ្រាប់ពូជ នៃសេចក្តីសង្ឃឹម ដោយមិនដឹងខ្លួន។ ពេលខ្លះ ផលផ្លែនៃជីវិតរបស់លោកអ្នក កើតមានតាមរបៀប និងនៅពេលដែលខុសពីការរំពឹងទុករបស់អ្នក។ កូនស្រីរបស់ខ្ញុំគឺ មេលីសា(Melissa) បានទទួលអំណោយទាននៃសេចក្តីសង្រ្គោះរបស់ព្រះ តាំងពីក្មេង។ ប៉ុន្តែ នាងមិនដែលយល់ថា ខ្លួននាងគឺជាគ្រីស្ទបរិស័ទដ៏អស្ចា្យ ដែលអាចនាំអ្នកដទៃ ឲ្យមានជីវិតផ្លាស់ប្រែទេ។ នាងគ្រាន់តែជាសិស្សអនុវិទ្យាល័យម្នាក់ ដែលខំគិតពីរឿងការងារ ការសិក្សា និងកីឡា ហើយទន្ទឹមនឹងនោះ នាងខំរក្សាមិត្តភាពឲ្យបានល្អ។ និយាយរួម នាងគ្រាន់តែជាក្មេងម្នាក់ ដែលកំពុងខំរស់នៅ តាមដែលព្រះសព្វព្រះហឫទ័យ។ ប៉ុន្តែ នៅឆ្នាំ២០០២ ពេលដែលទ្រង់បានទទួលស្វាគមន៍នាង ឲ្យចូលមករស់នៅក្នុងនគរស្ថានសួគ៌ ពេលនាងទើបតែមានអាយុ១៧ឆ្នាំ សេចក្តីជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ ព្រមទាំងជីវិតដ៏ស្មោះត្រង់របស់នាង ក៏នៅតែបន្តបង្កើតផលផ្លែ។ សេចក្តីស្លាប់បានមកដល់ ដោយមិនបានឲ្យដំណឹងជាមុន។ នាងក៏លែងមានពេលដោះស្រាយបញ្ហាជាមួយអ្នកឯទៀត។ ហើយនាងក៏លែងមានឱកាស ដើម្បី “បង្កើតផលឲ្យបានច្រើន” ដូចមុនទៀត(យ៉ូហាន ១៥:៨)។ កាលមេលីសានៅរស់ នាងបានខំរស់នៅដើម្បីគាប់ព្រះហឫទ័យព្រះ ហើយសព្វថ្ងៃនេះ នាងនៅតែបន្តបង្កើតផលផ្លែ ទោះនាងបានលាចាកលោកហើយក៏ដោយ។ ជាក់ស្តែង នៅពេលថ្មីៗនេះ ខ្ញុំបានឮដំណឹងថា មានយុវជនវ័យក្មេងម្នាក់…
Read article