ការជួយឲ្យឆ្លងឧបសគ្គរួច
កាលកូនស្រីរបស់ខ្ញុំ ដេប៊ី(Debbie)នៅតូច នាងបានចូលរៀនរបាំបាឡេ។ មានការហាត់រាំមួយបែប ដែលតម្រូវឲ្យនាងលោតរំលងកំរាលរមូលមួយដុំ។ ក្នុងការព្យាយាមជាលើកទី១ នាងក៏បានលោតប៉ះកំរាលមួយដុំនោះ ហើយថយមកវិញ។ នាងបានអង្គុយនៅលើកំរាលឥដ្ឋ មួយស្របក់ ដោយស្រឡាំងកាំង ហើយនាងក៏ចាប់ផ្តើមយំ។ រំពេចនោះ ខ្ញុំក៏ប្រញាប់លើកនាងឲ្យក្រោកឡើង ហើយនិយាយលួងនាង។ បន្ទាប់មក ខ្ញុំក៏កាន់ដៃនាង ហើយរត់ទៅជាមួយនាង រហូតទាល់តែនាងអាចលោតរំលងកំរាលមួយដុំនោះ ដោយជោគជ័យ។ ដូចនេះ ដេប៊ីត្រូវការការលើកទឺកចិត្តពីខ្ញុំ ដើម្បីផ្លោះឧបសគ្គ ដែលនៅពីមុខនាង។ ខណៈដែលលោកយ៉ូហាន-ម៉ាកុស កំពុងធ្វើការជាមួយលោកប៉ុល ក្នុងដំណើរបេសកកម្មលើកទី១ គាត់បានជួបប្រទះឧបស័គ្គដ៏ធំមួយ ក្នុងដំណើរនោះ។ ពេលគាត់ជួបការលំបាកកាន់តែខ្លាំង នៅតាមផ្លូវ គាត់ក៏បោះបង់ការងារចោល។ ក្រោយមក លោកបាណាបាសក៏បានព្យាយាមរាប់បញ្ចូលលោកម៉ាកុស ក្នុងដំណើរបេសកម្មជាលើកទី២របស់ប៉ុល ហើយការប្រកែកគ្នាក៏កើតមានឡើង។ លោកបាណាបាសចង់ផ្តល់ឱកាសលើកទី២ដល់លោកម៉ាកុស ប៉ុន្តែ សាវ័កប៉ុលមិនមានទំនុកចិត្តចំពោះគាត់ទៀតទេ។ ទីបំផុត ពួកគេក៏បានចែកគ្នាជាពីរក្រុម ដែលក្នុងនោះ លោកបាណាបាសក៏បាននាំលោកម៉ាកុសទៅជាមួយ ក្នុងដំណើរបេសកកម្មរបស់ខ្លួន(កិច្ចការ ១៥:៣៦-៣៩)។ ព្រះគម្ពីរមិនបានចែងអំពីការឆ្លើយតបរបស់យ៉ូហាន-ម៉ាកុសយ៉ាងណាទេ នៅពេលដែលលោកបាណាបាសបានជួយឲ្យគាត់ឆ្លងឧបសគ្គនៃការងារបម្រើព្រះ។ តែយ៉ាងណាក៏ដោយ គាត់ប្រាកដជាបានឆ្លងកាត់ឧបសគ្គនោះរួចហើយ បានជាក្រោយមក លោកប៉ុលបានសរសេរថា យ៉ូហាន-ម៉ាកុស “មានប្រយោជន៍ក្នុងការងារខ្ញុំ” (២ធីម៉ូថេ ៤:១១)។…
Read article