វិមានពោត
គេបានដាក់តាំងពិពណ៌ផ្ទាំងគំនូរដ៏ស្រស់ស្អាត នៅលើជញ្ជាំងនៃវិមានពោត មីឆែល(Mitchell) ជារៀងរាល់ឆ្នាំ។ រូបភាពដ៏ស្រស់ស្អាតមានដូចជា រូបសត្វស្លាបដែលហើរលើអាកាស រូបរទេះខន់នេសស្តូហ្កា(Conesto-ga) ដែលមានកង់បួនដែលកំពុងឆ្ពោះទៅទិសខាងលិច រូបត្រសាលនៃជនជាតិដើមរបស់អាមេរិក និងរូបភាពជនបទផ្សេងៗទៀត។ ផ្ទាំងគំនូរទាំងនេះ មានលក្ខណៈពិសេសម្យ៉ាង ទោះជាវាបានកើតឡើងពីការយកផ្លែពោត គ្រាប់ធញ្ញជាតិ និងស្មៅ មកតម្រៀបចូលគ្នាក៏ដោយ។ រៀងរាល់មួយឆ្នាំម្តង គេបានយកផ្ទាំងរូបភាពផ្សេងមកជំនួសរូបទាំងនោះ ស្របតាមប្រធានបទថ្មី ដោយសារហេតុផលផ្សេងៗ ហើយក៏ដោយសារសត្វស្លាបដែលឃ្លាន បានមកចឹកស៊ីគ្រាប់ពោត និងគ្រាប់ធញ្ញជាតិក្នុងផ្ទាំងរូបទាំងនោះផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះបន្ទូលរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីរឿងសត្វហើរលើអាកាស និងគ្រាប់ពូជ យ៉ាងដូចនេះថា “ចូរស្តាប់ចុះ! មើល មានអ្នកព្រោះពូជម្នាក់ព្រោះ។ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី”(ម៉ាកុស ៤:៣-៤)។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅក្នុងកន្លែងមានថ្ម និងក្នុងបន្លា ធ្វើឲ្យវាមិនកើតផលសោះ(ខ.៥-៧)។ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចម្រើនកាន់តែច្រើនឡើង (ខ.៨)។ ព្រះយេស៊ូវបានពន្យល់ថា ពួកអ្នកតាមដើរផ្លូវ កាលគេឮព្រះបន្ទូលព្រះ “នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម”(ខ.១៥)។ អារក្សស្អប់ដំណឹងល្អ ហើយក៏ខំរកវិធីធ្វើយ៉ាងណា កុំឲ្យមនុស្សបានជឿដំណឹងល្អ។ ចំពោះអ្នកដែលបានឮដំណឹងល្អហើយ ជាញឹកញាប់ វាធ្វើឲ្យពួកគេពន្យារពេល មិនព្រមសម្រេចចិត្ត រួចក៏ភ្លេចអ្វីដែលពួកគេបានឮនោះ។…
Read article