វិមានពោត

គេបា​ន​ដាក់​តាំង​ពិពណ៌​ផ្ទាំង​គំនូរ​ដ៏ស្រ​ស់​ស្អាត នៅ​លើជ​ញ្ជាំង​នៃ​វិមាន​ពោ​ត មី​ឆែល(Mitchell) ជា​រៀងរា​ល់​ឆ្នាំ។ រូប​ភាព​ដ៏​ស្រស់ស្អា​តមា​ន​ដូ​ចជា​ រូ​ប​សត្វ​ស្លាប​ដែល​ហើរ​លើ​អា​កាស រូប​រទេះ​​ខន់​នេ​ស​ស្តូ​ហ្កា(Conesto-ga) ដែល​មាន​ក​ង់បួ​ន​ដែ​លកំ​ពុ​ង​ឆ្ពោះ​ទៅទិ​សខា​ង​លិច រូប​ត្រសាល​​​នៃ​ជន​​​ជា​តិ​ដើ​ម​រប​ស់​អាមេ​រិក និង​រូប​ភាព​ជន​បទ​ផ្សេង​ៗទៀ​ត។ ផ្ទាំង​គំនូរ​ទាំង​នេះ មាន​លក្ខណៈពិ​សេសម្យ៉ាង ទោះ​​ជា​​វា​​បាន​កើ​ត​ឡើង​ពី​ការយក​​​ផ្លែ​ពោត គ្រាប់​ធញ្ញ​ជា​តិ ​និង​ស្មៅ​ មក​តម្រៀប​ចូល​​គ្នាក៏​​ដោយ។ រៀង​​រាល់​​មួយឆ្នាំម្ត​ង គេបា​ន​យ​ក​ផ្ទាំង​រូ​បភា​ព​ផ្សេ​ងម​ក​ជំនួស​រូ​ប​ទាំង​នោះ ស្រប​តាម​​ប្រធា​នប​ទ​ថ្មី​ ដោយ​​សា​រ​ហេតុ​ផ​ល​ផ្សេង​ៗ ហើយ​ក៏ដោ​យសា​រ​ស​ត្វស្លា​ប​​​ដែល​ឃ្លា​ន​​ បា​ន​ម​កចឹ​ក​ស៊ី​គ្រា​ប់​ពោត និងគ្រាប់​ធញ្ញជា​តិ​ក្នុ​ង​ផ្ទាំ​ងរូ​ប​ទាំង​នោះ​ផ​ងដែ​រ។

រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះ​បន្ទូលរបស់ព្រះយេស៊ូវ​​ ជាពា​ក្យ​ប្រៀ​​ប​​​ប្រដូច អំពី​រឿង​សត្វ​​​ហើរ​​​លើ​អា​កាស និង​គ្រា​ប់​ពូជ​ ​យ៉ាង​ដូ​ច​នេះ​ថា​ “​ចូរ​ស្តា​ប់​ចុះ! មើល មាន​អ្នក​ព្រោះ​ពូ​ជម្នាក់​ព្រោះ។ កំពុង​ដែល​ព្រោះ​ មាន​​ខ្លះធ្លា​ក់​ចុះ​តា​ម​ផ្លូវ ហើយ​សត្វ​ហើ​រ​លើ​អា​កាស​ក៏ម​​ក​​ចឹក​ស៊ី”​(ម៉ាកុស ៤:៣-៤)។ គ្រាប់​ពូជ​ខ្លះ​ទៀ​ត​ធ្លាក់​​​ទៅ​​​ក្នុង​ក​ន្លែង​មា​ន​ថ្ម និង​ក្នុង​ប​ន្លា ធ្វើ​ឲ្យវា​មិ​ន​កើត​ផល​​សោះ​(​ខ.៥-៧)។ តែ​ខ្លះទៀ​ត​ធ្លា​ក់​ទៅក្នុ​ង​ដីល្អ​ ក៏​​កើ​ត​ផ​ល​ចម្រើន​កា​​ន់តែ​ច្រើ​ន​ឡើ​ង (ខ.៨)។

ព្រះ​យេស៊ូ​វ​​បា​ន​ព​ន្យ​ល់ថា​ ពួក​អ្ន​កតា​ម​ដើ​រ​ផ្លូ​វ កាល​គេ​ឮ​​ព្រះ​ប​ន្ទូ​លព្រះ​ “នោះ​អារក្ស​សាតាំង​​ក៏​​ម​ក​លួច​ឆ​ក់​យ​កព្រះ​ប​ន្ទូល ដែល​ព្រោះ​ក្នុ​ងចិ​ត្ត​គេ​ទៅ​ភ្លា​ម”(ខ.១៥)។ អារក្ស​ស្អប់​​ដំណឹង​ល្អ ហើយក៏​​​​ខំ​រកវិ​ធីធ្វើ​យ៉ា​ង​ណា ​​កុំ​ឲ្យ​​មនុស្ស​បា​ន​ជឿ​ដំណឹ​ង​ល្អ​។ ចំពោះ​អ្ន​កដែ​ល​បា​ន​ឮ​ដំណឹង​ល្អហើ​យ ជា​ញឹក​ញា​ប់ ​វា​ធ្វើ​ឲ្យពួ​ក​គេព​ន្យារ​ពេល មិន​ព្រម​ស​ម្រេច​ចិត្ត រួច​ក៏ភ្លេ​ច​​អ្វី​​ដែល​ពួកគេបា​ន​ឮ​នោះ​។ ដើម្បី​ជម្នះ​ប​ញ្ហានេះ​ ពេល​យើង​ធ្វើ​​​ទី​ប​ន្ទាល់​​ពីព្រះ​គ្រី​ស្ទ យើង​គួរ​តែ​អ​ធិស្ឋាន​​ទូលសូ​ម​ព្រះអម្ចាស់​នៃច​ម្រូត ដើម្បី​ឲ្យព្រះ​បន្ទូ​ល​​ទ្រ​ង់​​​ចា​ក់ឫ​ស​​​ ក្នុង​ចិត្ត​ដែ​លបាន​បើក​ចំហរ​ទទួល​ព្រះ​បន្ទូល។ —Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles