October 17, 2014

You are here:
មុនដើមដំបូង

កាល​ស្ទីវ(Steve) នៅ​វ័យ​ជំទង់ គាត់​​បា​ន​សួរ​​​នូវ​​សំណួរ​មួយ ដែល​ស្ថិត​ក្នុង​ចំណោម​សំណួរ ​ដែល​​ខ្ញុំចាំ​បា​ច់ត្រូ​វ​ខំរ​ក​ច​ម្លើយ ក្នុង​នាម​ជាឳ​ពុក​របស់​គាត់។ កាល​នោះគា​ត់បា​ន​សួរខ្ញុំ​ថា​ “ប៉ា បើ​ព្រះ​ពិត​ជា​​បាន​គ​ង់​នៅ​​​តាំង​ពី​មុន​អស់​កល្បជា​និ​ច្ចមែ​ន តើទ្រ​ង់​កំពុ​ង​ធ្វើ​អ្វីខ្លះ​​ មុន​​ពេល​​ដែល​ទ្រង់​បា​នប​ង្កើត​ស​ក​ល​លោ​ក​ទាំ​ង​មូល?” ដូច​នេះ តើ​មាន​អ្វី​ខ្លះ​កើតឡើ​ង ក្នុង​រយៈ​ពេល​ដ៏​វែង ​​មុន​ពេល​ដែ​ល “ព្រះបា​ន​បង្កើ​ត​ផ្ទៃ​មេឃ​ និង​ផែ​ន​ដី?”(លោកុប្បត្តិ ១:១)។ ទី​មួយ យើង​​អាច​ដឹង​ថា​ ​ព្រះទ្រ​ង់​មាន ​“ប្រាជ្ញា​”​ជា​ស្រេច មុន​​នឹ​ងប​ង្កើត​រ​បស់​ស​ព្វសា​រ​​ពើ គឺ​ប្រាជ្ញា​​ដែល​មាន​ក្នុង​បុគ្គ​លិកលក្ខណៈ​ទ្រង់​ផ្ទាល់។ ក្នុង​បទ​​គ​ម្ពីរ​​​សុភា​​សិត ៨:២៣ ប្រាជ្ញាបានថ្លែងថា ព្រះ​​ទ្រង់​​បា​ន​សិត​អញ(ប្រាជ្ញា)​តាំង​​​ពីអ​ស់ក​ល្ប​​រៀង​មក គឺ​ពីកាល​នៅដើម​ឡើយ មុន​ដែល​មាន​ផែន​ដី​​ផង។ ម៉្យាង​ទៀត យើង​ក៏​អាច​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​មាន​ផែន​ការ​ប្រទាន​សេចក្តី​សង្រ្គោះ​ ដោយ​ព្រះ​គុ​ណ​ទ្រង់ តាំង​ពី​មុន​ពេល​ដែល​ទ្រង់​បានដា​ក់ផែ​នដី​ នៅ​ក្នុង​កន្លែង​រ​បស់​វា។ បទ​គម្ពីរ ២​ធីម៉ូថេ ១:៩ បាន​ចែងថា​ ព្រះបា​នប្រ​ទាន​ព្រះគុណម​កយើ​ង​ក្នុង​​ព្រះ​​គ្រី​ស្ទយេ​ស៊ូវ មុន​អស់​ទាំង​កល្ប។ បទ​គម្ពីរ​ ទីតុស ១:២ ក៏​បាន​ចែង​ផង​ដែ​រថា​ ព្រះបា​ន​សន្យា​ប្រទានជី​វិ​តអ​ស់ក​ល្បជា​និច្ច​​ តាំង​ពី​មុន​អស់​ទាំង​កល្ប។ ហើយយើង​ក៏​​ដឹង​ផង​ដែរ​ថា​ ព្រះ​វ​​របិ​តាបានដំ​កើ​ងព្រះ​យេស៊ូវ​ឡើង ដោយ​សិរី​ល្អ ​ហើយ​​ព្រះ​វ​បិ​​តា​​​បាន​​ស្រ​ឡា​​ញ់​ទ្រ​​ង់​​ “ក្នុង​​កា​ល​​ដែល​លោកី​យ​​មិន​ទាន់​បាន​កើត​នៅឡើ​យ”(យ៉ូហាន ១៧:៥ និងមើល…

Read article