October 23, 2014

You are here:
សេចក្ដីស្រឡាញ់ដែលយើង​អាចទុកចិត្ត​បាន

ពាក្យ​សម្តី​ដែ​លធ្វើ​ឲ្យ​ឈឺ​ចា​ប់បំ​ផុ​ត ប្រហែល​ជា​ពាក្យ ​ដែល​និ​យាយថា​ “ខ្ញុំ​មិន​ស្រឡាញ់អ្ន​ក​ទៀ​ត​​ទេ”។ ពាក្យ​សម្តី​នេះធ្វើ​ឲ្យ​ទំនា​ក់ទំ​នង​ត្រូ​វប​ញ្ចប់ ធ្វើឲ្យ​ខូ​ច​​ចិត្ត ហើយ​ធ្វើឲ្យ​ក្តីស្រ​មៃ​រលាយ​បាត់​បង់។ ជា​ញឹក​ញាប់ មនុស្ស​​ដែល​ធ្លាប់​ត្រូវ​បា​នគេ​ក្ប​ត់ តែង​តែកា​រពា​រខ្លួ​ន ​កុំ​ឲ្យ​​ឈឺ​​ចាប់​នៅ​ពេល​ក្រោយ​ទៀត​ ដោយស​ម្រេច​ចិត្ត​ឈ​ប់ជឿ​ជា​ក់ លើ​សេច​ក្តី​ស្រឡា​ញ់រ​ប​ស់អ្ន​ក​ផ្សេង​ទៀ​ត​។ ជាង​នេះ​ទៅទៀ​ត​ ការ​តាំង​ចិ​ត្តបែ​ប​នោះ ​ក៏​អា​ច​ធ្វើ​ឲ្យ​អ្ន​កនោះ​មិ​នជឿ​ជា​ក់​លើ​សេច​ក្តី​ស្រ​ឡាញ់រ​ប​ស់ព្រះ​ផង​ដែរ។ សេចក្តី​​ស្រឡាញ់​ដែ​ល​ព្រះមា​ន​ចំពោះយើ​ង មាន​លក្ខណៈ​ដ៏គួ​រ​ឲ្យ​កត់​ស​ម្គាល់ ត្រង់​ចំណុ​ចដែ​ល​ទ្រ​ង់​បាន​សន្យា​ថា សេចក្តី​ស្រឡា​ញ់រ​ប​ស់ទ្រ​ង់ នឹង​មិន​ចេះ​​ចប់​​ឡើយ។ លោក​ហោរា​យេរេមា ធ្លាប់​បាន​ឆ្ល​ងកា​ត់​ស្ថាន​ភា​ពដ៏​​ជូរ​ចត់​ដែល​បាន​ធ្វើឲ្យ​​​គាត់​​ធ្លា​ក់ទឹ​កចិ​ត្ត​យ៉ាង​ខ្លាំ​ង(បរិទេវ ៣:១៣-២០)។ កាល​នោះ ពួកសា​សន៍​​រ​បស់​គាត់​​បាន​បដិសេធ​​មិន​ព្រម​ស្តាប់​តាម ពេលគាត់​​អំពាវនាវ​​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​​​ពួក​គេ​​ឆ្លើយ​ត​ប នឹ​​ង​​សេចក្តី​ស្រឡាញ់​​របស់​​ព្រះ ហើយ​​ឲ្យ​​វិល​​មក​​ដើ​រ​​តាម​​​ទ្រង់​​​វិញ។ គាត់ក៏បា​នធ្លា​ក់​ចូល​ក្នុង​ស​ភាព​ត្រដាប​ត្រ​​ដួស​​​បំផុត ​​បាន​ជា​គា​ត់​ថ្លែង​ថា “កំ​ឡាំងរ​បស់​ខ្ញុំសូ​ន្យ​​បាត់អ​ស់ទៅ​ សេចក្តី​​ស​ង្ឃឹម​រប​ស់ខ្ញុំ​ក៏​ផុត​ចាក​ពី​​ព្រះយេ​ហូវ៉ា​ហើ​យ(ខ.១៨)។ ប៉ុន្តែ ទោះ​គាត់​ស្ថិ​តក្នុ​ង​ស្ថាន​ភាព​ខ្មៅង​ងឹត​យ៉ាង​ណា​ក៏ដោ​យ ក៏គា​ត់​នៅ​តែ​ពិចារ​ណា​​អំពី​​សេចក្តី​ស្រឡាញ់​​ដ៏​ឋិត​ថេ​ររ​បស់​ព្រះ ​បាន​ជា​គាត់​សរសេរ​ថា “កុំតែមានសេចក្តីសប្បុរស​​របស់​ព្រះ​យេហូវ៉ា នោះ​​យើង​​បា​នសូ​ន្យបា​ត់អ​ស់​រ​លីងទៅ​ហើ​យ ឯសេ​ចក្តី​មេត្តាក​រុណា​​រ​ប​ស់ទ្រ​ង់ នោះ​មិ​ន​ចេះផុត​​ឡើយ។ សេច​ក្តី​នោះ ​ចេះ​តែ​ថ្មី​ឡើងរា​​ល់តែ​ព្រឹ​កជា​និ​ច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​​បាន​​ពោ​ល​ថា ព្រះ​យេហូវ៉ា​ជា​ចំណែ​ក​នៃខ្ញុំ​ ហេតុ​​​នោះខ្ញុំ​នឹ​ងស​ង្ឃឹម​ដល់​ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្ស​អាច​សច្ចា​ថា​នឹ​ងស្រ​ឡាញ់​យើង​ជា​រៀង​រ​ហូត ប៉ុន្តែ ​ក៏​អាច​ក្បត់​ពាក្យ​សន្យា​នោះផ​ង​ដែ​រ។​ យ៉ាង​ណាមិ​ញ សេចក្តី​ស្រឡាញ់​របស់​​ព្រះ នឹង​នៅ​តែឋិ​ត​ថេ​រ…

Read article