ពូកែវោហារ តែចេះបន្ទាបខ្លួន
ខ្ញុំកោតសរសើរ អ្នកដែលពូកែចែកចាយ អំពីសេចក្តីជំនឿរបស់ខ្លួន ហើយចេះបញ្ចុះបញ្ចូលអ្នកដទៃ ដោយសំនួនវោហាររបស់ខ្លួន។ អ្នកខ្លះថា អ្នកនោះមាន ”អំណោយទាននិយាយ” ឬ “ចេះប្រើពាក្យសម្តីបានល្អ”។ អ្នកខ្លះទៀតថា អ្នកនោះ “ពូកែវោហារ”។ លោកអ័ប៉ុឡូសក៏មានអំណោយទាននេះផងដែរ។ ព្រះគម្ពីរបានចែងថា គាត់ជា “អ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះបីជាគាត់បានបង្រៀន យ៉ាងត្រឹមត្រូវអំពីព្រះគ្រីស្ទពិតមែនក៏ដោយ ក៏គាត់បានអធិប្បាយតែអំពីការទទួលបុណ្យជ្រមុជទឹករបស់លោកយ៉ូហាន ដែលជាការទទួលបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ(ខ.២៥ ១៩:៤)។ លោកអ័ប៉ុឡូសបានចេះចាំសេចក្តីបង្រៀន របស់ព្រះយេស៊ូវ តែប្រហែលជាមិនបានដឹងអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ និងអំពីការដែលព្រះវិញ្ញាណបានយាងមកនោះទេ(កិច្ចការ ២) ការបង្រៀនរបស់គាត់នៅមានការខ្វះចន្លោះ ព្រោះគាត់មិនបានដឹង អំពីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានអំណាចជារៀងរាល់ថ្ងៃ។ ហេតុនេះហើយបានមិត្តភ័ក្ររបស់សាវ័កប៉ុល គឺលោកអ័គីឡា និងនាងព្រីស៊ីល ជាភរិយា បានអញ្ជើញលោកអ័ប៉ុឡូស ឲ្យមកឯផ្ទះរបស់ពួកគេ ដើម្បីកែតម្រង់ការបង្រៀនរបស់គាត់ឲ្យបានត្រឹមត្រូវឡើង។ ទោះបីជាលោកអ័ប៉ុឡូសរៀនសូត្របានជ្រៅជ្រះ និងចេះគម្ពីរបានច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលការបង្រៀនពីពួកគេ ដោយបន្ទាបខ្លួន។ ទីបំផុត លោកអ័ប៉ុឡូសក៏អាចបន្តការងារបម្រើព្រះរបស់ខ្លួន ដោយការយល់ដឹងថ្មី។ បទគម្ពីរទំនុកដំកើង ២៥:៩ បានរំឭកយើងថា ព្រះទ្រង់នឹង “នាំមនុស្សសុភាពក្នុងសេចក្តីយុត្តធម៌…
Read article