នាវាទីតានីច ទី២
លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បានទិញទូក ដែលមានបណ្តោយ៥ម៉ែត្រ សម្រាប់ស្ទូចត្រី និងធ្វើដំណើរកំសាន្ត។ គាត់មិនជឿលើអបីជំនឿទេ បានជាគាត់ដាក់ឈ្មោះឲ្យទូករបស់គាត់ថា ទីតានិក ទី២(Titanic II) គឺដាក់ឈ្មោះតាមកប៉ាល់ដ៏ប្រណិតដែលមានវាសនាអាក្រក់ ពេលបុកនឹងផ្ទាំងទឹកកកអណ្តែត ក្នុងសមុទ្រ ហើយក៏បានលិច ក្នុងឆ្នាំ១៩១២។ ទូករបស់គាត់បានចេញដំណើរយ៉ាងរលូនជាលើកដំបូង ពីកំពង់ផែនៅក្រុងដរសិត(Dorset) ប្រទេសអង់គ្លេស។ ប៉ុន្តែ នៅពេលលោកវីលឃីនសុន ធ្វើដំណើរវិលត្រឡប់មកវិញ ទឹកក៏បានចាប់ផ្តើមចូលក្នុងទូកគាត់។ មិនយូរប៉ុន្មាន គាត់ក៏តោងបង្កាន់ដៃទូកជាប់ ដើម្បីរង់ចាំឲ្យគេមកសង្រ្គោះ។ ក្រោយមក លោកវីលឃីនសុនក៏បានប្រាប់អ្នកយកពត៌មានថា “ខ្ញុំមានការអៀនខ្មាសបន្តិច ហើយឆ្អែតចិត្តនឹងមនុស្សដែលចេះតែសួរខ្ញុំថា តើទូកនោះបានបុកនឹងផ្ទាំងទឹកកកអណ្តែតទឹកឬ បានជាវាលិចអញ្ចឹង?” ហើយអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកក៏បាននិយាយផងដែរថា “ទូកនោះមិនមែនជាទូកធំទេ។ ខ្ញុំគិតថា សូម្បីតែដុំទឹកកក១ដុំតូច ក៏អាចធ្វើឲ្យវាលិចបានដែរ!” រឿងទូកទីតានីច ទី២ មានលក្ខណៈកំប្លែងបន្តិច។ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតដល់នាវាទីតានីច ដើម និងគិតអំពីគ្រោះថ្នាក់ ដែលកើតឡើងពីការទុកចិត្តខុស។ ពួកអ្នកសាងសង់នាវាដ៏ធំនោះ បានជឿជាក់មួយរយភាគរយថា គ្មានអ្វីអាចធ្វើឲ្យនាវារបស់ពួកគេលិចបានឡើយ។ ប៉ុន្តែ ពួកគេបានគិតខុសហើយ! ហោរាយេរេមាបានរំឭកយើងថា “ត្រូវបណ្តាសាហើយ…
Read article