ពីចម្ងាយ
ជាច្រើនឆ្នាំកន្លងទៅ មានបទចម្រៀងដ៏ពេញនិយមមួយបទ មានចំណងជើងថា “ពីចម្ងាយ”។ បទនេះនិយាយអំពីការសម្លឹងឆ្ពោះទៅរកពេលអនាគត ដែលមានទៅដោយភាពសុខដុម និងមានសន្តិភាព។ បទនេះច្រៀងថា “ព្រះទ្រង់កំពុងទតមើលយើងពីចម្ងាយ។” ជាការពិតណាស់ ព្រះទ្រង់កំពុងទតមើលយើងមែន ប៉ុន្តែ មិនមែនមើលពីចម្ងាយទេ។ ទ្រង់មានវត្តមាន ជាមួយអ្នកគ្រប់ទីកន្លែង គឺនៅចំពោះមុខអ្នកតែម្តង ដោយទតមើលអ្នក ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ ក្នុងព្រះនេត្រទ្រង់។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់គំរូលោក ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបានចំណាយពេលធ្វើការជាច្រើនឆ្នាំ ក្នុងផ្ទះបាយ ដោយធ្វើកិច្ចការដូចជា លាងចាន ឆ្នាំង និងជួសជុលស្បែកជើងឲ្យអ្នកបម្រើព្រះដទៃទៀត ក្នុងព្រះវិហារ។ គាត់បានសរសេរថា “ខ្ញុំបានបន្ទាបខ្លួនធ្វើជាអ្នកថ្វាយបង្គំ នៅចំពោះទ្រង់ ឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្ចង់ចិត្តទៅលើព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។” យ៉ាងណាមិញ យើងក៏ត្រូវមានការប្រតិបត្តិយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ យើងភ្លេច ហើយពេលខ្លះត្រូវរំឭកខ្លួនឯងថា ទ្រង់កំពុងមានវត្តមាន នៅជាមួយយើងជានិច្ច។ ខ្ញុំបានដំដែកគោលចាស់មួយ ជាប់នឹងធ្នើរពីលើតុរបស់ខ្ញុំ ដើម្បីរំឭកខ្លួនឯងថា ព្រះយេស៊ូវដែលបានសុគតជាប់ឆ្កាង ហើយមានព្រះជន្មឡើងវិញ ទ្រង់តែងតែគង់នៅជិតជានិច្ច។ ភារៈកិច្ចរបស់យើង គឺត្រូវចាំថា “យើងត្រូវតាំងព្រះអម្ចាស់ នៅមុខ[យើង]ជាដរាប”(ទំនុកដំកើង ១៦:៨)…
Read article