October 29, 2014

You are here:
ការធ្វើអ្វីឲ្យផ្លាស់ប្រែ

រឿងរបស់អេលីសាបិត គឺជារឿង​ដែលធ្វើឲ្យប៉ះពាល់ចិត្ត​ណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅ​រដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះ​ឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាង​ចេះតែយំ​ខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ​ បានងើបចេញពីកៅអី បម្រុងនឹង​ចុះ​ពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរ​ក្រោយ រួចដើរមកកាន់​អេលីសាបិត​។ គាត់​បាន​ឃើញ​នាង​កំពុង​សម្រក់​ទឹក​ភ្នែក ហើយក៏បានហុច​ព្រះ​គម្ពីរ​របស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាង​ប្រហែល​ជា​ត្រូវ​ការ​ព្រះគម្ពីរ​​មួយ​ក្បាល​នោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាង​ថែមទាំងត្រូវការព្រះគ្រីស្ទ​​ ​ដែល​មានចែងក្នុងព្រះ​គម្ពីរផងដែរ។ អេលីសាបិត​ក៏បានទទួលជឿទ្រង់ ដោយ​សារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។ ព្រះយេស៊ូវ​ជាគំរូនៃការមានចិត្តក្តួល​អាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ​ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម​ដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែ​បានកត់​សំគាល់ អំ​ពីទុក្ខលំបាក និងការឈឺចាប់​របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ​ ទ្រង់ថែមទាំង​បាន​ឆ្លើយ​តប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់​អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ​ ដែលកំពុងវិនាស(ខ.៣៨)។ ខណៈពេលដែលយើង​យកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិត​ដល់មនុស្ស​ ដែល​ដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យ​យើងនាំអ្នកដទៃ…

Read article