October 30, 2014

You are here:
ឈរឲ្យមាំមួន

ខណៈ​ពេល​ដែល​ខ្ញុំ​ហៀប​នឹង​បទ​ស្តាំ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​​​ដ៏​មមា​ញឹក​មួយ មាន​រថ​យន្ត​សង្រ្គោះ​បន្ទាន់​មួយ​គ្រឿង ​បាន​លេច​ចេញ​ពី​លើ​ផ្លូវ​ទួល​មក ដោយ​ល្បឿន​​យ៉ាង​​លឿន ឆ្ពោះ​ម​ក​រក​ទិស​ដៅ​​របស់​ខ្ញុំ។ អ្នក​បើក​បរ​រថ​យន្ត​ដែល​នៅ​​​ពី​ក្រោយ​ខ្ញុំ​បាន​ចុច​ស៊ី​ផ្លេ បង្ខំ​ឲ្យ​ខ្ញុំ​​បើក​​កាត់​​ផ្លូវ​ប្រសព្វ​នោះ។ ពេល​នោះ ខ្ញុំ​​ដឹង​ថា រថ​យន្ត​សង្រ្គោះ​​បន្ទាន់ មិន​ទំនង​ជា​ឈប់​ទេ ដូច​នេះ បើ​ខ្ញុំ​ហ៊ាន​បទ​ស្តាំ គ្រោះ​ថ្នាក់​នឹង​កើត​មាន​​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​​ បា​​ន​ជា​ខ្ញុំ​នៅ​តែ​បន្ត​ជាន់​ហ្វ្រាំង​​ជាប់ មិន​ព្រម​ទៅ​មុខ​ទៀត​។ តាម​ន័យ​ធៀប​ខាង​ឯ​វិញ្ញាណ​វិញ យើង​ក៏​ចាំ​បាច់​ត្រូវ​“ប្រ​កាន់​​គោល​ជំហរ​របស់យើ​ង” ហើយ​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ជា​និច្ច ទោះ​បី​ទទួល​រង​សំ​ពាធ​​​ពី​អ្នក​ដទៃ​​យ៉ាង​ណា​ក៏​ដោយ​។ ស្តេច​​សាឡូម៉ូន​​បាន​រៀន​​ប្តេជ្ញា​ចិត្ត​យ៉ាង​ដូច​នេះ ដោយ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន។ ទ្រង់​​បាន​ចាប់​​ផ្តើម​គ្រង​រាជ្យ​ ដោយ​សូម​ប្រាជ្ញា​​​ពី​​ព្រះ(១ពង្សាវតារក្សត្រ ៣:៩) ហើយ​​ការ​អធិ​ស្ឋាន​​របស់​​ទ្រង់ ​នៅ​ឯ​ពិធី​ថ្វាយ​​ព្រះវិ​ហារ​​ដល់​​ព្រះ បាន​បង្ហាញ​ឲ្យ​ឃើញ​​ភាព​ស្មោះ​ត្រង់​​របស់​ទ្រង់​(៨:២៣,៦១)។ ប៉ុន្តែ ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់ទ្រ​ង់​ក៏​លែង​មាន​ទៀត។ ទ្រង់​បាន​រៀប​​អភិ​សេក​​​​​ជាមួយស្រ្តី​​​សាសន៍​ដទៃ​​ជា​ច្រើន ហើយ​ស្រ្តីទាំ​ង​នោះក៏​បា​ននាំ​ឲ្យ​​ទ្រង់​​ថ្វាយ​​ប​ង្គំ​ព្រះដ​ទៃ​។ ដល់​គ្រាចុ​ង​ក្រោយ​នៃ​ព្រះជ​ន្ម​​រប​ស់ទ្រ​ង់ នោះទ្រង់​ក៏​លែ​ងមា​ន “ព្រះ​​ទ័យ​​ស្មោះត្រ​ង់ចំ​ពោះ​ព្រះអ​ម្ចាស់​​ទៀត”(១១:១-៦ នេហេមា ១៣:២៦)។ សព្វ​ថ្ងៃ​នេះ ក៏​អាច​មាន​មនុ​ស្ស​ដែល​ជំរុញ​​ឲ្យ​​យើង ​លែង​មាន​ភាព​ស្មោះ​ត្រង់ ​​ចំពោះ​ព្រះ និងសេចក្តី​ពិត​របស់ទ្រ​ង់ផ​ង​ដែរ គឺ​មិន​ខុស​ពី​ស​ម័យមុ​នទេ​។ ប៉ុន្តែ ដោយ​​មា​ន​​ជំនួ​យ​​ម​កពី​ព្រះ ​នោះយើង​អា​ចប្រ​កាន់​ជាប់​តាម​​ព្រះ​បន្ទូល​នៃជី​វិ​ត​(ភីលីព ២:១៦)។ បើ​​អ្នក​​មា​នអា​រ​ម្មណ៍​​​ថា កំពុង​ទទួល​រង​សំពាធ​​ឲ្យឈា​ន​ចូល ​ទៅ​ក្នុ​ង​ចំណុ​ច​ប្រសព្វ​នៃ​​ជំនឿ​សា​សនា​ដ៏​គ្រោះ​ថ្នាក់ នោះ​ចូរ​សិក្សា​​ព្រះ​បន្ទូល​​ព្រះ ពាក់​គ្រឿ​​ងសឹ​ក​​រ​ប​ស់ទ្រ​ង់​(អេភេសូរ…

Read article