គ្មានកន្លែងលាក់បាំង
មានពេលមួយ ខ្ញុំបានធុំក្លិនខ្លោចអ្វីម្យ៉ាង ខ្ញុំក៏ប្រញាប់រត់ទៅមើល នៅចង្រ្កានបាយ។ តែខ្ញុំមិនឃើញមានអ្វីលើចង្រ្កាន ឬក្នុងម៉ាស៊ីនដុតនំទេ។ ខ្ញុំក៏ដើរហិតក្លិនពេញក្នុងផ្ទះ ដើម្បីរកមើលប្រភពរបស់វា។ ខ្ញុំរកមើលពីបន្ទប់មួយទៅបន្ទប់មួយទៀត ទីបំផុត ខ្ញុំក៏បានរកឃើញប្រភពក្លិន នៅជាន់ខាងក្រោម។ ច្រមុះរបស់ខ្ញុំបាននាំខ្ញុំ ទៅការិយាល័យក្នុងផ្ទះរបស់ខ្ញុំ ហើយបន្ទាប់មក ក៏នាំទៅរកតុការិយាល័យរបស់ខ្ញុំ។ ខ្ញុំក៏រកមើលចុះឡើងៗ នៅពីក្រោមតុនោះ ខ្ញុំក៏ឃើញមែគី(Maggie)ឆ្កែរបស់ខ្ញុំ កំពុងសម្លឹងមកខ្ញុំ ដោយកែវភ្នែកដែលកំពុងអង្វរឲ្យខ្ញុំជួយវា។ តាមពិតក្លិនឈ្ងៀម ដែលសាយភាយដល់ជាន់ខាងលើ គឺជាក្លិនដែលសត្វសំពោចផោម បានបាញ់ជាប់ខ្លួនមែគីសោះ។ មែគីបានរត់ទៅដល់គៀនជ្រុងផ្ទះ ដើម្បីគេចចេញក្លិនដ៏ស្អុយ ដែលសត្វនោះបានបាញ់ដាក់វា ប៉ុន្តែ វាមិនដឹងថា ត្រូវគេចទៅណាទៀត ពេលដែលក្លិននោះបានជាប់ខ្លួនវាហើយនោះ។ ខ្ញុំបាននឹកចាំរឿងរបស់សត្វឆ្កែមែគី ជាច្រើនដង នៅពេលដែលដែលខ្ញុំព្យាយាមគេចចេញពីការលៈទេសៈដែលខ្ញុំមិនចូលចិត្ត តែក្រោយមក ទើបដឹងថា កាលៈទេសៈនោះមិនមែនជាបញ្ហាទេ ប៉ុន្តែ ខ្លួនខ្ញុំទេដែលជាបញ្ហានោះ។ ចាប់តាំងពីពេលដែលអ័ដាម និងនាងអេវ៉ាបានលាក់ខ្លួន ក្រោយពីបានប្រព្រឹត្តអំពើបាបមក(លោកុប្បត្តិ ៣:៨) យើងទាំងអស់គ្នាក៏បានយកគំរូតាមពួកគេដែរ។ ពោលគឺយើងព្យាយាមរត់គេច ចេញពីហេតុការណ៍ផ្សេងៗ ដោយគិតថា យើងអាចគេចចេញពីការអ្វីដែលយើងមិនចូលចិត្តនោះ ហើយទីបំផុតយើងក៏រកឃើញថា គឺខ្លួនយើងហ្នឹងហើយ ដែលជាការដែលមិនគួរឲ្យគាប់ចិត្តនោះ។ មានវិធីតែមួយគត់ ដែលអាចជួយឲ្យយើងគេចចេញពីខ្លួនឯងបាន គឺយើងត្រូវឈប់លាក់បាំងអំពើបាបរបស់យើង…
Read article