November 15, 2014

You are here:
ការពិពណ៌នារបស់ព្រះ

ពេល​ខ្ញុំ​អានសេ​ចក្តី​អធិ​ស្ឋាន​រប​ស់​ក្មេ​ង​ៗ ​ខ្ញុំអា​ច​ដឹង​ថា ពួក​គេ​គិ​ត​អ្វី​ខ្លះ​អំពីព្រះ។​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ ខ្ញុំបា​នអា​ន​សេ​ច​ក្តីអ​ធិស្ឋាន​ពីរ ដែលមា​ន​ដូ​ច​តទៅ: “ឱ​ព្រះអ​ង្គ​អើ​យ តើកា​រ​ដែ​ល​ទ្រង់​ជា​ព្រះ​ដែ​ល “ច្រ ណែន​​​” មាន​ន័យ​យ៉ាង​ដូ​ច​ម្តេ​ច?​ ទូល​បង្គំ​គិ​ត​ថា​ទ្រង់​មា​ន​អ្វីៗ​ទាំង​អ​ស់​ហើ​យ​ ហេតុ​អ្វី​បាន​ជា​ទ្រ​ង់​ច្រណែន? “ទូល​បង្គំ​មិ​ន​ដែ​ល​គិ​ត​ថា ​ពណ៌​លឿ​ង​គូ​នឹង​ពណ៌​ស្វាយ​ឡើយ តែពេ​ល​ទូល​ប​ង្គំ​ឃើ​ញ​ថ្ងៃ​លិច ដែ​លទ្រ​ង់​បាន​បង្កើ​ត កា​លពី​ថ្ងៃ​អ​ង្គារ ទើ​បទូ​ល​ប​ង្គំដឹ​ង​ថា​ ពេល​ពណ៌​ទាំង​ពីរ​នៅទ​ន្ទឹ​មគ្នា​ ​ពិ​ត​ជា​បង្កើ​ត​ឲ្យ​មា​ន​ទេស​ភា​ព​ស្អាត​ណា​ស់។ ​ វា​ជាកា​រត្រឹ​ម​ត្រូ​វ​ណា​ស់ ​ដែលក្មេ​ងៗ​ទាំ​ងនេះ​បា​ន​គិ​ត​ថា ​ព្រះ​ទ្រ​ង់​ជា​​ម្ចា​ស់ និង​​​ជា​​អ្ន​កប​ង្កើ​​ត​​រ​​បស់ស​ព្វ​សា​រ​ពើរ ជាអ្នក​ដែល​អាច​គូរ​រូប​ថ្ងៃ​លិច​យ៉ាង​ស្រ​ស់​ស្អាត។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​បា​នពិ​ពណ៌​នាយ៉ា​ងដូ​ចម្តេ​ច​ខ្លះ​ អំពី​អង្គ​ទ្រង់? នេះ​ក៏ជា​សំ​ណួរ​ដែល​លោ​ក​ម៉ូសេ​មា​នផ​ង​ដែរ​ ខណៈ​ពេល​ដែ​ល​គា​ត់​រៀប​នឹង​ចាប់​ផ្តើម​ដឹក​នាំរា​ស្រ្តអ៊ី​ស្រាអែល ចូល​ទៅ​ក្នុង​វាល​រហោស្ថា​ន។ គាត់​ចង់​ដឹង​ច្បា​ស់ អំ​ពី​ព្រះវ​ត្ត​មាន និង​​ការ​ដឹកនាំ​រ​ប​ស់​​ទ្រង់​ បាន​ជា​គាត់​សូ​ម​ឲ្យ​ទ្រង់​បើ​កស​ម្តែង​អង្គ​ទ្រង់​(និក្ខមនំ​ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បា​នឆ្លើ​យ​តប ដោយ​យាង​ចុះម​កក្នុ​ង​ពព​ក ហើយ​មាន​បន្ទូល​ថា “យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ … ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត”(៣៤:៥-៧)។ ដូច​នេះ​ ព្រះទ្រង់​ល្អ ហើយ​យុត្តិធម៌។ យើង​ក៏អា​ច​ស្គាល់​ទ្រ​ង់ផ​ង​ដែ​រ ហើ​យអា​ច​ដឹ​ង​ច្បា​ស់​ពី​វត្តមា​នរ​បស់ទ្រ​ង់។…

Read article