ជារៀងរាល់ថ្ងៃ
ក្នុងឆ្នាំ១៩២៤ ចននី(Johnny) ជាក្មេងប្រុសដែលចូលចិត្តលេងបាល់បោះណាស់ ហើយវាបានបញ្ចប់ថ្នាក់ទី៨ នៅក្នុងសាលាជនបទដ៏តូចមួយ។ ឪពុកវាមានសេចក្តីស្រឡាញ់ច្រើន តែគាត់ខ្វះលុយទិញអំណោយសម្រាប់អបអរការបញ្ចប់ថ្នាក់របស់វា ដូចនេះ គាត់បានឲ្យកាតទៅវាមួយសន្លឹក ដែលក្នុងនោះ គាត់បានសរសេរអំពីគោលការណ៍ទាំង៧ចំណុចនៃសេចក្តីជំនឿរបស់គាត់។ គាត់ក៏បានលើកទឹកចិត្តវា ឲ្យអនុវត្តតាមគោលការណ៍ទាំងនោះផងដែរ។ ខ្ញុំសូមលើកយកតែគោលការណ៍៣ចំណុច មកនិយាយ ដែលមានដូចតទៅ: ចូរក្រេបជញ្ជក់ចំណេះដឹងពីសៀវភៅល្អៗ ជាពិសេសគឺព្រះគម្ពីរ។ ចូររស់នៅជារៀងរាល់ថ្ងៃឲ្យបានល្អបំផុត។ ចូរអធិស្ឋានសូមការដឹកនាំពីព្រះ និងអរព្រះគុណទ្រង់ សម្រាប់ព្រះពរដែលបានទទួលរាល់ថ្ងៃ។ នៅក្នុងការអធិស្ថានរបស់ព្រះអម្ចាស់(ម៉ាថាយ ៦:៩-១៣) ព្រះយេស៊ូវបានបង្រៀនយើង ឲ្យចូលទៅឯព្រះវបិតា ដែលគង់នៅស្ថានសួគ៌ ជារៀងរាល់ថ្ងៃ គឺមិនគ្រាន់តែអធិស្ឋានបានម្តង ហើយបំភ្លេចចោលនោះឡើយ។ តាមរយៈការអធិស្ឋាននេះ យើងថ្វាយព្រះអម្ចាស់ នូវការសរសើរ(ខ.៩) យើងស្វែងរកនគរ និងព្រះហឫទ័យទ្រង់(ខ.១០) ទុកចិត្តលើការផ្គត់ផ្គង់របស់ទ្រង់(ខ.១១) ហើយទូលសូមការអត់ទោសបាប អំណាចចេស្តា និងការរំដោះ(ខ.១២-១៣)។ ក្នុងមួយជីវិតរបស់លោកចននី ឬចន វូឌិន(John Wooden) គាត់តែងតែស្វែងរកកម្លាំងមកពីព្រះ ដើម្បីរស់នៅថ្វាយទ្រង់ ពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់បានក្លាយជាកីឡាករបាល់បោះអាមេរិក ដែលទទួលជ័យជម្នះ ៣ដងជាប់គ្នា នៅសកលវិទ្យាល័យភួរឌូ(Purdue) ហើយស្ថិតក្នុងចំណោមគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៃក្រុមកីឡាករមហាវិទ្យាល័យ។ នៅពេលដែលគាត់បានលាចាកលោក ក្នុងអាយុ៩៩ឆ្នាំ គេបានផ្តល់កិត្តិយសឲ្យគាត់…
Read article