November 17, 2014

You are here:
ភ្នែកនៅលើមេឃ

គេ​បាន​បង្កើត​នូវ​ប្រព័ន្ធ​ដ៏​ស្មុគ​​ស្មាញមួ​យ ដែល​គេ​បា​នហៅ​ថា “ភ្នែក​នៅលើ​​មេឃ”​ ដែល​អាច​ជួយ​នាំផ្លូ​វ​ឡាន យន្ត​ហោះ ​និង​នាវា​ទៅ​កាន់​ទិ​ស​ដៅ គ្រប់​ពេល​វេលា​។​ ឧទាហ​រណ៍ប្រព័ន្ធ​កំណត់​ទីតាំង​ពិភព​លោក ដែល​ហៅកា​ត់​​ថា ជីភីអេស(GPS) ជាប្រ​ព័​ន្ធ​ដែ​ល​មនុ​​ស្ស​ជាច្រើ​ន​បាន​ស្គាល់ ហើយ​វា​ដំណើរ​ការ ដោយសា​រ​មាន​ផ្កាយ​រណ​ប​ពី​២៤​​​​ទៅ​៣២​គ្រឿង ​ក្នុង​លំហរ​អាកាស ដោយ​ធ្វើដំ​ណើរ​វិល​ជុំវិញ​ផែន​ដី ក្នុង​រយៈ​កម្ពស់​ ២០១១២.៥ គឺឡូ​ម៉ែត្រ។ ផ្កាយរ​ណប​ទាំង​នេះ​ត្រូវ​តែរ​ក្សាល្បឿ​ន និង​រយៈ​កម្ព​ស់​ឲ្យ​នៅ​​ថេ​រ​ជា​និច្ច ដើម្បី​នាំ​ផ្លូវ​ឲ្យបា​ន​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ​ យើង​អាច​យ​ក​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ប្រ​ព័ន្ធ​នាំ​ផ្លូវ​ជីភី​អេស​នេះ មក​ធ្វើ​ការ​ប្រៀប​ធៀប​ដ៏​តូច ទៅ​​នឹង​​កា​រ​អ្វី​​ដែល​ព្រះ​អាច​ធ្វើ​បាន។ ព្រះ​បាន​សន្យា​ដល់​រា​ស្រ្ត​អ៊ី​ស្រាអែ​ល​ថា​ ទ្រង់​នឹង​​​​នាំ​​ផ្លូ​វពួក​គេ​​ជា​និច្ច”(អេសាយ ៥៨:១១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ដឹង​ថា ទោះ​គាត់​ទៅ​ទី​ណាក៏​ដោ​យ ក៏​ព្រះទ្រ​ង់​ជ្រាប​ដែរ​(ទំនុកដំកើង ១៣៩:៧-៨)។ មុន​ពេល​គេប​ង្កើ​ត​ប្រព័ន្ធ​នាំ​ផ្លូវ​​ជីភី​អេស ព្រះ​ទ្រង់ “បាន​គង់​​​​​​​ពី​លើ​រង្វង់​ផែនដី”(អេសាយ​ ៤០:២២)ហើយ​ទ្រង់​បាន​ទត​ឃើ​ញ​អ្វី​ៗ​គ្រប់​យ៉ាង​។ ពេលដែ​លយើង​​ដឹ​ង​ថា មាន​នរណា​ម្នាក់​តា​ម​ដាន​យើ​ង គ្រប់​ទី​កន្លែង​ទាំង​អស់ នោះយើ​ង​អាច​មាន​កា​រ​ភ័យ​ខ្លា​ច បើសិ​ន​ជា​យើង​​ចង់​​គេច​​ខ្លួន​ចេញ​ពីអ្ន​​ក​នោះ។ តែ​​សម្រាប់​​គ្រីស្ទ​​បរិស័ទ ​វិញ យើង​​មាន​​អំណរ និ​ង​​ទំ​នុ​ក​​ចិត្ត ​ពេ​ល​​ដែ​ល​​យើ​ង​​​ដឹ​ង​ថា ព្រះ​​តា​​​ម​​មើ​ល​យើង​​​ជា​​និច្ច។ ហេតុ​នេះហើយ​បាន​ជា​អ្ន​ក​និព​ន្ធទំ​នុកដំ​កើង​ទុ​កចិ​ត្ត​ថា​ ព្រះ​ហស្ត​នៃ​ព្រះ​ដឹក​នាំ​គាត់​ជានិច្ច ទោះ​គាត់​នៅក​ន្លែ​ង​ណាក៏​ដោ​យ(ទំនុកដំកើង ១៣៩:១០)។ ព្រះបាន​សន្យាថា​ ទ្រង់​នឹង​ណែនាំ​ ហើយដឹ​ក​នាំ​អ្នក នៅ​ថ្ងៃ​នេះ។…

Read article