ថែមហើយ ថែមទៀត
សព្វថ្ងៃនេះ ពេលយើងឃើញគេធ្វើបាតុកម្ម ក្នុងពិភពលោកដែលមានវិបត្តិសេដ្ឋកិច្ច ជាញឹកញាប់ យើងច្រើនតែឮគេស្រែកទាមទារឲ្យ “កាត់បន្ថយផ្នែកនេះ ឬកាត់បន្ថយផ្នែកនោះ”។ ឧទាហរណ៍ គេបានអំពាវនាវរដ្ឋាបាល ឲ្យកាត់បន្ថយការចំណាយថវិការជាតិ ឲ្យមានតុល្យភាព។ គេក៏បានជំរុញប្រជាជន ឲ្យមានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនី ហើយកាត់បន្ថយការប្រើប្រាស់ផ្សេងៗ ព្រោះធនធានធម្មជាតិមានចំនួនកំណត់។ ទាំងនេះសុទ្ធតែជាយោបលល្អៗ ដែលយើងគ្រប់គ្នាគួរតែអនុវត្តតាម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិភពនៃសេចក្តីជំនឿវិញ សេចក្តីស្រឡាញ់ ព្រះគុណ និងកម្លាំង មិនដែលមានចំនួនកំណត់ឡើយ។ ដូច្នេះ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវបានជំរុញ ឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ក្នុងជីវិតរបស់យើង ឲ្យកាន់តែច្រើនឡើងៗជានិច្ច។ ក្នុងសំបុត្រទីមួយ ដែលសាវកប៉ុលបានសរសេរផ្ញើអ្នកជឿព្រះ នៅទីក្រុងថែស្សាឡូនីច គាត់បានជំរុញពួកគេឲ្យដើរតាមបែបដែលគួរគប្បី ដើម្បីឲ្យគាប់ដល់ព្រះហឫទ័យព្រះ “កាន់តែខ្លាំងឡើង”(៤:១)។ លោកក៏បានបង្គាប់ពួកគេ ឲ្យបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយមានសេចក្តីស្រឡាញ់ជាបងប្អូន “កាន់តែខ្លាំងឡើង”(ខ.១០)។ សេចក្តីស្រឡាញ់អាចកើនឡើងជានិច្ចបាន ដោយសារសេចក្តីស្រឡាញ់នោះ កើតចេញពីប្រភពដ៏មិនចេះរីងស្ងួតរបស់ព្រះ គឺមិនមែនកើតចេញពីប្រភពរបស់យើង ដែលចេះតែថយចុះនោះឡើយ។ កវី អេនី ចនសិន ផ្លីន(Annie Johnson Flint) បានតែងបទកំណាព្យថា : សេចក្តីស្រឡាញ់របស់ទ្រង់គ្មានដែនកំណត់ គេមិនអាចវាស់ស្ទង់ព្រះគុណទ្រង់បាន អំណាចរបស់ទ្រង់គ្មានព្រំដែន…
Read article