២៧ភាគរយ
មនុស្សមានអាកប្បកិរិយាខុសគ្នាយ៉ាងខ្លាំង ចំពោះបទទំនាយ ដែលមានចែងក្នុងព្រះគម្ពីរ។ គ្រីស្ទបរិស័ទខ្លះមានចិត្តងប់ងល់ នឹងបទទំនាយទាំងនោះខ្លាំងណាស់ បានជាពួកគេនិយាយម្តងហើយម្តងទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាន ក្នុងពិភពលោក ដោយគិតថា ព្រឹត្តិការណ៍ទាំងនោះ ជាទីសំគាល់ដែលបង្ហាញថា ព្រះគ្រីស្ទទ្រង់អាចយាងមកក្នុងពេលដ៏ឆាប់។ រីឯអ្នកខ្លះទៀតមិនសូវខ្វល់អំពីបទទំនាយទាំងនោះទេ បានជាពួកគេហាក់ដូចជាមិនជឿថា បទទំនាយទាំងនោះ មានការទាក់ទងនឹងជីវិតរបស់គ្រីស្ទបរិស័ទឡើយ។ ដូចនេះ តើបទទំនាយមានសារៈសំខាន់ឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងក្រឡេចមកមើលការពិតមួយចំនួន ដែលមានក្នុងព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូលមាន ៣១១២៤ខ ជាសរុប ដែលក្នុងចំណោមខទាំងនេះ មាន៨៣៥២ខ មានលក្ខណៈជាបទទំនាយផ្សេងៗ។ ចំនួនដ៏ច្រើននេះ គឺត្រូវជា២៧ភាគរយនៃខគម្ពីរសរុប! ដោយសារបទទំនាយបានគ្របដណ្តប់ អស់ជាង១ភាគ៤នៃព្រះគម្ពីរទាំងមូល នោះអ្នកជឿព្រះគួរតែទទួលស្គាល់ថា បទទំនាយមានតួនាទីសំខាន់ក្រៃលែង នៅក្នុងការបើកសម្តែងរបស់ព្រះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងគួរតែដឹងផងដែរ ថាហេតុអ្វីបានជាព្រះដាក់បទទំនាយ នៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ បន្ទាប់ពីសាវ័កពេត្រុសបានបកស្រាយ អំពីរបៀបដែលពិភពលោកនឹងត្រូវបញ្ចប់ គាត់ក៏បានថ្លែងផងដែរថា “ដោយសាររបស់ទាំងនោះ នឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ”(២ពេត្រុស ៣:១១)។ យើងអាចនិយាយបានម្យ៉ាងទៀតថា ជារៀងរាល់ថ្ងៃ យើងគួរតែធ្វើការសម្រេចចិត្តរស់នៅ ដោយគោរពប្រតិបត្តិព្រះ ព្រោះការរស់នៅបែបនេះ…
Read article