សំបុត្រដ៏ស្ថិតស្ថេរ
សមាជិកគ្រួសារ ដែលបានបង្កើតហាងសិប្បកម្មហូប៊ី ឡូប៊ី(Hobby Lobby) គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ លោកស្ទីវិន គ្រីន(Steven Green) ដែល ជាប្រធាននៃហាងនេះ មានចិត្តឆេះឆួល ចំពោះព្រះគម្ពីរ ហើយបានមានគម្រោងបង្កើតសារមន្ទីព្រះគម្ពីរ សម្រាប់តាំងពិពណ៌សៀវភៅកម្រ និងសៀវភៅ ឬក្រាំងបុរាណដែលសរសេរដោយដៃ ដែលប្រមូលមកពីតំបន់ផ្សេងៗ នៅទូទាំង ពិភពលោក។ គាត់មានប្រសាសន៍ថា “យើងចង់លើកទឹកចិត្តប្រជាជន ឲ្យពិចារណាអំពីអ្វី ដែលព្រះគម្ពីរចង់បង្រៀនពួកគេ … គោលដៅរបស់យើង គឺបង្កើតសារមន្ទីរមួយដែលផ្តោតទៅលើរឿងក្នុងព្រះគម្ពីរ។ គ្មានសៀវភៅណាដែលបានឆ្លងកាត់ការបៀតបៀន និងត្រូវបានគេស្រឡាញ់ខ្លាំង ដូចព្រះគម្ពីរឡើយ។ រឿងនេះពិតជាអស្ចារ្យណាស់ យើងចាំបាច់ត្រូវប្រាប់ឲ្យគេដឹង”។ ព្រះគម្ពីរនៅតែមានភាពស្ថិតស្ថេរ អស់ជាច្រើនសម័យកាល តាមរបៀបដ៏គួរឲ្យកត់សំគាល់ ហើយសារមន្ទីរមួយនេះ នឹងរៀបរាប់ប្រាប់គេ ឲ្យដឹងពីរឿងនេះ។ ក្រាំងចម្លងដែលមានចំណាស់បំផុតនៃព្រះគម្ពីរសញ្ញាថ្មី មានចំនួនច្រើនជាងឯកសារបុរាណដទៃទៀត ដែលគេបានចងក្រងនៅសម័យនោះ ហើយកាលបរិច្ឆេទនៃការចម្លងទៀតសោត ក៏មានរយៈពេលគៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលគេបានឃើញ និងកត់ទុកក្នុងច្បាប់ដើម ដែលឯកសារបុរាណផ្សេងទៀត ក៏មិនមានរយៈពេលដែលគៀកជាងនេះឡើយ។ ការកត់ត្រាអំពីព្រះគ្រីស្ទ ដែលមានក្នុងក្រាំងទាំងនោះ មានលក្ខណៈដែលគួរឲ្យទុកចិត្ត ជាងការកត់ត្រាផ្សេងទៀត អំពីទស្សនវិទូសូក្រាត ឬស្តេចសេសារទៀតផង។ ហើយយើងអាចដឹងថា ព្រះទ្រង់ជាអ្នកដែលបានជួយពីក្រោយកិច្ចការទាំងនេះ ដោយប្រើមនុស្ស និងកាលៈទេសៈ…
Read article