អំណាចនៃការគិត អំពីគ្រាចុងក្រោយ
ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ឆ្នាំថ្មី ដោយការរៀបគម្រោង និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី សម្លេងនៃអ្នកកោតខ្លាចព្រះ នៅសម័យមុន បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងមិនចង់គិត គឺសេចក្តីស្លាប់របស់យើង។ លោកថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បានសរសេរថា “ចិត្តរីករាយនឹងកើតមាន ចំពោះអ្នកដែលបានសម្លឹងមើលទៅសេចក្តីស្លាប់របស់ខ្លួនជាមុន ហើយបានត្រៀមខ្លួនជារៀងរាល់ថ្ងៃសម្រាប់សេចក្តីស្លាប់”។ ចំណែកឯលោកហ្រ្វង់កូស ហ្វេនេឡុន(Francois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បានសរសេរថា “យើងមិនអាចស្តីបន្ទោសឲ្យច្រើនពេក ចំពោះភាពងងឹតងងល់របស់មនុស្ស ដែលមិនចង់គិតពីសេចក្តីស្លាប់ ហើយខំគេចចេញពីការអ្វីដែលខ្លួនមិនអាចគេចរួច ខណៈដែលយើងអាចមានចិត្តសប្បាយ ពេលយើងឧស្សាហ៍គិត អំពីសេចក្តីស្លាប់នោះ។ មានតែមនុស្សខាងសាច់ឈាមទេ ដែលមានការពិបាកចិត្ត ដោយសារសេចក្តីស្លាប់”។ បុរសទាំងពីរនាក់នេះ មិនមានបំណងលើកទឹកចិត្តមនុស្ស ឲ្យមានការពិបាកចិត្ត ដោយសារការគិតអំពីសេចក្តីស្លាប់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឲ្យយើងរៀបចំជីវិតរស់នៅ ឲ្យបានត្រឹមត្រូវ។ យើងគួរតែអធិស្ឋាន តាមលំនាំទំនុកដំកើងនៃស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ … មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរ អំពីអ្នកដែលខំធ្វើការជាឥតប្រយោជន៍ ដោយខំបង្គរទុកទ្រព្យសម្បត្តិរបស់ខ្លួន…
Read article