ជួយខ្លួនឯង

ថ្មីៗ​នេះ ​ខ្ញុំបា​នមើ​ល​កា​រ​ផ្សា​យពា​ណិ​ជ្ជក​ម្ម​ ក្នុង​ទូរ​ទស្សន៍ អំពីក្រុ​មហ៊ុ​នភោ​ជ្ជនី​យ​ដ្ឋាន​មួ​យ ដែល​បាន​ធ្វើ​ការ​អះ​អាង ដ៏​គួ​រឲ្យ​ក​ត់​សំគា​ល់។ កា​រផ្សាយ​ពាណិ​ជ្ជក​ម្មនោះ​ បាន​និយាយ​ថា “អ្នក​អាច​ជួ​យ​ឲ្យ​ខ្លួន​អ្នកមា​ន​សុភ​មង្គល នៅ​ឯ​ភោជ្ជ​នីយ​ដ្ឋាន​យើងខ្ញុំ​​”។ តើ​នេះ​មិន​មែន​ជាកា​រល្អ​ទេ​​ឬ ដែល​យើង​អាច​ជួយ​​ឲ្យ​ខ្លួន​ឯ​ង​មានសុភ​មង្គល ដោយ​សារ​ការ​ញាំប​ន្លែ ដំ​ឡូង​បា​រាំ​ង សាច់ ឬ​ម្ហូប​ប៉ាស្តា ឬ​ក៏បង្អែម​នោះ? តែ​គួរ​ឲ្យស្តា​យ​ណាស់ គ្មាន​ភោជនី​យដ្ឋា​ន​ណាមួយ​​ដែលអា​ចផ្ត​ល់​ឲ្យនូ​វ​សុ​ភ​មង្គល តាម​កា​រស​ន្យា​នោះ​ឡើ​យ។

ដូច​ដែល​យើង​បា​នដឹ​ង​ស្រាប់​ហើយ​ថា សុភ​មង្គល​គឺ​ជារ​បស់​ដែ​លយើ​ង​ពិបា​ករក​ ស្ទើរ​តែ​នៅក្នុ​ង​គ្រ​ប់ផ្នែ​ក​ទាំង​អស់​ក្នុងជី​វិត​យើ​ង។ យើង​ប្រហែ​លជា​​ខំស្វែ​ង​រក​សុ​ភ​មង្គល ​នៅ​ក្នុង​ម្ហូប​អាហា​រ ឬ​នៅ​ក្នុង​រ​ប​ស់អ្វី​ផ្សេ​ងទៀ​ត តែ​ផ្ទុយ​ទៅ​វិញ នៅ​ទី​បញ្ចប់ សុភ​មង្គល​នៅ​តែប​ន្ត​គេច​ចេ​ញ​ពី​ក​ណ្តាប់ដៃយើ​ងដ​ដែល។ តើម​កពី​​​ហេ​តុ​​អ្វី? គឺដោ​យ​សារ​ ​យើ​ង​ចេះ​តែដេ​ញតា​ម​រប​ស់​​អ្វី ​ដែល​មិន​អា​ច​បំ​ពេញ​សេ​ច​ក្តី​ត្រូវ​ការ​ដែល​ជ្រៅបំ​ផុត ក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​​ង។

ពេល​ដែល​យើង​ដេ​ញ​តាមរបស់ទាំ​ងនោះ​ យើង​ប្រហែល​ជា​ទទួល​បា​នភាព​រីក​រាយ ការរំខាន ឬ​ការសប្បា​យ​ផ្លូវ​កា​យ តែមួ​យ​រ​យៈពេ​​ល តែ​យើង​នៅ​តែ​មិន​ដឹ​ង​ថា ​ចិត្ត​រប​ស់​យើ​ង​កំពុង​តែស្រែ​ក​ដង្ហើ​​យ​​រក​ជំ​នួយ ​និ​ង​សេច​ក្តី​ស​ង្ឃឹម​ឡើ​យ។ ហេ​តុ​នេះហើ​យ​ ​បាន​​ជាអ្ន​ក​និ​ព​ន្ធ​ទំនុ​ក​ដំកើង បានប​ង្ហា​ញ​​ឲ្យ​យើង​ស្គា​ល់​ផ្លូ​វ​ ដែ​ល​​ល្អ​ជា​ង ដោយ​ប្រាប់​យើ​ង​ថា ​“សប្បាយ​​ហើយ អ្នក​​ណា​ដែល​​មាន​​​ព្រះ​​​នៃ​​យ៉ាកុប ជា​​​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន”(ទំនុកដំកើង ១៤៦:៥)។

តើ​អ្នក​ច​ង់​ឲ្យ​ព្រះ​ជួ​យអ្ន​ក​ទេ​? ពិត​មែន​ហើយ​ ទ្រង់​ស​ព្វ​ព្រះ​ទ័​យនឹ​ង​ជួយ​យើ​ង​ ពេលដែល​យើង​ស្វែង​រក​សុ​ភម​ង្គល នៅក្នុ​ងទ្រ​ង់។ យើង​អាច​រក​​ឃើញ​សុ​ភម​ង្គល តែ​នៅ​ពេល​ដែល​យើងថ្វា​យ​ខ្លួន​ដ​ល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែរប៉ុ​ណ្ណោះ។ យើ​ងអា​ច​រក​ឃើ​ញ​សេចក្តី​សង្ឃឹម និង​ជំនួយ​បាន ​តែនៅ​ពេលដែ​ល​យើង​​ទុក​ចិត្ត​ទ្រង់​ប៉ុណ្ណោះ។–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles