ភាពរញ៉េរញ៉ៃ
ព្រះយេស៊ូវមានចំណុចជាច្រើន ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍។ នៅក្នុងព្រះរាជកិច្ចរបស់ទ្រង់ មានចំណុចមួយ ដែលតែងតែធ្វើឲ្យខ្ញុំមានការឆ្លើយតប ដោយចិត្តភ្ញាក់ផ្អើលជានិច្ច គឺការបង្រៀនដ៏អស្ចារ្យរបស់ទ្រង់ អំពីជីវិតរបស់មនុស្ស។ ខណៈពេលដែលយើង កំពុងធ្វើដំណើរឆ្លងកាត់ជីវិតនេះ យើងប្រហែលជាដើរដល់ចំណុចមួយ ដែលយើងគិតថា យើងបានរកឃើញដំណោះស្រាយ ហើយមានភាពជ្រៅជ្រះ នៅក្នុងការគិត និងការឆ្លើយតបរបស់យើង នៅក្នុងការឈ្មុសឈ្មុលក្នុងដំណើរជីវិតយើងហើយ។ ប៉ុន្តែ ព្រះយេស៊ូវក៏បានឲ្យយើងបង្អង់ឈប់សិន ហើយបានត្រាសហៅយើង ឲ្យដើរតាមផ្លូវថ្មី ដែលប្រសើរជាង។ សូមយើងមានការប្រុងប្រយ័ត្ន! ការដើរតាមផ្លូវរបស់ព្រះយេស៊ូវ មិនមែនជាការងាយស្រួលទេ។ ចូរពិចារណាអំពីការបង្រៀនដែលពិបាកយល់មួយចំនួន ដូចជា : ដើម្បីឲ្យបានជីវិត អ្នកត្រូវហ៊ានលះបង់ជីវិត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបានទ្រព្យសម្បត្តិ អ្នកត្រូវតែចែកទ្រព្យឲ្យគេ(ម៉ាថាយ ១៩:២១)។ “មានពរហើយ អស់អ្នកដែលយំសោក”(៥:៤)។ ដើម្បីធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវតែបម្រើ(លូកា ២២:២៦) ហើយការរងទុក្ខ ជាការមានពរ(ម៉ាថាយ ៥:១០-១១)។ ពេលដែលមនុស្សបានឮការបង្រៀនរបស់ព្រះយេស៊ូវ យ៉ាងដូចនេះ ពួកគេយល់ថា ខ្លួនមិនអាចកាន់តាមព្រះបន្ទូលទ្រង់បានទេ។ ប៉ុន្តែ តាមពិតគឺដោយសារយើងមិនយល់ទៅវិញទេ។ ការបង្រៀនរបស់ទ្រង់មិនរញ៉ែរញ៉ៃទេ គឺគំនិតយើងទៅវិញទេ ដែលរញ៉ែរញ៉ែនោះ! យើងមិនខុសពីកូនក្មេង ដែលគិតថា ខ្លួនចេះជាងឪពុកម្តាយ នៅក្នុងការសម្រចចិត្ត…
Read article