អ្នកជាមនុស្សសំខាន់
មានរឿងមួយដំណាលថា មានអ្នកនាំវង់ភ្លេងម្នាក់ កំពុងសមការប្រគំតន្រ្តី។ ពេលនោះ សម្លេងអកបានបន្លឺឡើងយ៉ាងគ្រលួច តាមចង្វាក់ភ្លេង ខណៈពេលដែលស្គរមានសម្លេងដូចផ្គរលាន់ រីឯត្រែវិញបញ្ចេញសម្លេងឡើងរំពង ហើយវីយូឡុងក៏មានសម្លេងពិរោះផងដែរ។ ប៉ុន្តែ អ្នកនាំវង់ភ្លេងបានកត់សម្គាល់ឃើញថា មានសម្លេងមួយបាត់ គឺសម្លេងខ្លុយតូច។ អ្នកផ្លុំខ្លុយបានភ្លេចខ្លួន ហើយខំតាមគេឲ្យទាន់។ អ្នកនាំវង់ភ្លេងក៏បានរំឭកគាត់ថា “យើងម្នាក់ៗសុទ្ធតែសំខាន់ នៅក្នុងវង់តន្រ្តីនេះ”។ យ៉ាងណាមិញ សាវ័កប៉ុលក៏បាននិយាយពាក្យលើកទឹកចិត្ត ដូចនេះ ទៅកាន់ពួកជំនុំកូរិនថូស តាមរយៈសំបុត្ររបស់គាត់ផងដែរ(១២:៤-៧)។ គ្រីស្ទបរិស័ទម្នាក់ៗ សុទ្ធតែមានតួនាទីដ៏សំខាន់ ក្នុងរូបកាយព្រះគ្រីស្ទ។ សាវ័កប៉ុលបានរៀបរាប់អំពីអំណោយទានខាងវិញ្ញាណ ហើយបានប្រៀបប្រដូចការប្រើប្រាស់អំណោយទាននីមួយៗ ទៅនឹងតួនាទីនៃអវយវៈទាំងអស់ នៃរូបការរបស់មនុស្ស ដើម្បីជាប្រយោជន៍រួម(ខ.៨-១០)។ អ្នកជឿព្រះនៅក្រុងកូរិនថូស ប្រហែលជាមានប្រពៃណី អំណោយទាន និងបុគ្គលិកលក្ខណៈខុសៗគ្នា ប៉ុន្តែ ពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយជាកម្មសិទ្ធិនៃរូបកាយតែមួយរបស់ព្រះគ្រីស្ទ។ សាវ័កប៉ុលក៏បាននិយាយបញ្ជាក់ជាពិសេស អំពីផ្នែកនៃរូបកាយ ដែលមានភាពកម្សោយ និងពិបាកយល់ ហើយបានបង្រៀនថា អ្នកជឿព្រះទាំងអស់សុទ្ធតែមានតួនាទីដ៏សំខាន់ និងចាំបាច់។ គ្មានផ្នែកមួយណា ដែលសំខាន់ជាងផ្នែកដទៃទៀតឡើយ។ សូមចាំថា ព្រះយេស៊ូវបានប្រទានឲ្យអ្នក មានការរួមចំណែក ហើយទ្រង់នឹងប្រើអ្នក ដើម្បីស្អាងរាស្ត្រទ្រង់ឡើយ។–Marvin Williams
Read article