ការិយ៉ាល័យធិប្បតេយ្យហួសហេតុ
គេប្រើពាក្យ “ការិយ៉ាល័យធិប្បតេយ្យហួសហេតុ” សំដៅទៅលើដំណើរការដ៏គួរឲ្យធុញទ្រាន់ នៃការងារការិយ៉ាល័យ ដែលធ្វើឲ្យមានភាពរាំងស្ទះដល់ការងារផ្សេងៗ។ ពីដើមឡើយ នៅសង្គមលោកខាងលិច គេប្រើពាក្យនេះ សំដៅទៅលើការចងភ្ជាប់ឯកសារផ្លូវការ ដោយបូពណ៌ក្រហម។ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ពាក្យនេះមានភាពល្បីល្បាញ ដោយសារស្នាដៃនិពន្ធរបស់ប្រវត្តិវិទូស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែលបានតវ៉ាប្រឆាំងនឹងភាពយឺតយ៉ាវរបស់រដ្ឋាភិបាល។ បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ “បញ្ហាការិយ៉ាល័យធិប្បតេយ្យហួសហេតុ” បានកើតមានឡើងជាថ្មី នៅពេលដែលអតីតយុទ្ធជន បានទាមទាប្រាក់ឧបត្ថម្ភ។ពាក្យនេះបង្ហាញពីការនឿយណាយ និងការខកចិត្ត ដោយសារឧបស័គ្គដែលកើតឡើងជាបន្តបន្ទាប់ នៅតាមការិយ៉ាល័យរដ្ឋ ដែលរារាំងមិនឲ្យសម្រេចគោលដៅ។ ការិយ៉ាល័យធិប្បតេយ្យហួសហេតុ ស្ទើរតែក្លាយជាបញ្ហាដ៏ល្បីល្បាញខ្លាំង ប៉ុន្តែ នៅក្នុងសកលលោកនេះ មានកន្លែងមួយ ដែលគ្មានបញ្ហានេះទេ គឺនៅចំពោះបល្ល័ង្កព្រះ។ ក្នុងបទគម្ពីរ រ៉ូម ៥:២ សាវ័កប៉ុលបានមានប្រសាសន៍ថា “ក៏ដោយសារព្រះគ្រីស្ទ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង”។ ពេលដែលចិត្តរបស់យើងត្រូវខ្ទេចខ្ទាំ ឬជីវិតរបស់យើងមានបញ្ហា យើងអាចចូលទៅចំពោះព្រះយ៉ាងងាយបំផុត ដោយគ្មានការរារាំងរបស់ការិយ៉ាល័យធិប្បតេយ្យហួសហេតុឡើយ។ ព្រះយេស៊ូវបានរៀបចំផ្លូវឲ្យយើង ដើម្បីឲ្យយើងអាចមានផ្លូវចូលទៅក្នុងព្រះវត្តមាននៃនគរស្ថានសួគ៌ ដោយចិត្តក្លាហាន (ហេព្រើ ៤:១៦)។ សូមចាំថា ពេលដែលចិត្តរបស់អ្នកមានការឈឺចាប់…
Read article