មិនអាចរារាំងខ្ញុំបាន
មនុស្សខ្លះ ពេលដែលពួកគេមានគំនិត ឬមើលឃើញឱកាស ដែលហាក់ដូចជាល្អ ឬនាំឲ្យមានផលចំណេញ ជាញឹកញាប់ ពួកគេច្រើនតែតាំងចិត្តថា “ទោះខ្ញុំត្រូវរត់ ត្រូវដើរ ឬត្រូវលូនវា ក៏គ្មានអ្វីអាចរារាំងខ្ញុំបានឡើយ”។ ពោលគឺ ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យបានសម្រេចដូចបំណង។ ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងបញ្ជាក់ថា ការមានគំនិតដូចនេះ មិនមែនជាការត្រឹមត្រូវជានិច្ចឡើយ។ ខ្ញុំសូមលើកឡើងអំពីរឿងរបស់សត្វលា ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះបាឡាម។ ស្តេចរបស់នគរជិតខាង បានឲ្យលោកបាឡាមធ្វើកិច្ចការអាក្រក់មួយ ដែលនឹងនាំឲ្យគាត់ទទួលផលចំណេញជាច្រើន ហើយគាត់ក៏បានសូមឲ្យព្រះបើកឲ្យគាត់ ធ្វើកិច្ចការនេះ(ជនគណនា ២២)។ ពេលដែលព្រះបដិសេធនឹងគាត់ អ្នកតំណាងរបស់ស្តេចនោះ ក៏បានមកសន្យាថា នឹងផ្តល់ឲ្យនូវផលប្រយោជន៍ ដល់គាត់ កាន់តែច្រើនថែមទៀត។ លោកប៉ាឡាមស្មានថា ព្រះនឹងផ្លាស់ប្តូរព្រះទ័យហើយ បានជាគាត់ទូលសូមទ្រង់ម្តងទៀត។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកបាឡាម ទៅជាមួយពួកសាសន៍នោះ ប៉ុន្តែ ទ្រង់បានដាក់លក្ខខ័ណ្ឌដ៏តឹងរឹង។ ព្រះទ្រង់ជ្រាបអំពីបំណងចិត្តរបស់លោកបាឡាម ហើយមិនសព្វព្រះទ័យនឹងគាត់ទេ ដូចនេះ ទ្រង់ក៏បានឲ្យទេវតាទ្រង់ទៅឈរពាំងផ្លូវគាត់។ លោកបាឡាមមិនអាចមើលឃើញទេវតាឡើយ ប៉ុន្តែ សត្វលារបស់គាត់បានមើលឃើញ។ ពេលដែលសត្វលាមិនព្រមដើរទៅមុខទៀត លោកបាឡាមក៏ខឹងនឹងសត្វលានោះ ដែលរារាំងដំណើររបស់គាត់។ រឿងរបស់លោកបាឡាម បានបង្រៀនយើងថា ឧបស័គ្គទាំងអស់ មិនមែនសុទ្ធតែសម្រាប់ឲ្យយើងជម្នះនោះឡើយ។ ព្រះបានដាក់ឧបស័គ្គខ្លះ…
Read article