ចំនួនថ្ងៃដែលបានរាប់
បន្ទាប់ពីហេតុការណ៍ នៃខ្យល់កួចយក្សថូនេដូ ដ៏បង្ហិនបង្ហោចបានបញ្ចប់ មានបុរសម្នាក់បានឈរនៅក្រៅផ្ទះរបស់គាត់ ដែលបានទទួលរងការបំផ្លាញ។ នៅក្នុងផ្ទះនោះ មានរបស់របរជាច្រើនបានរាយប៉ាយ ដែលមានដូចជាគ្រឿងអល្ល័ង្ការបស់ភរិយាគាត់ និងវត្ថុមានតម្លៃដែលគាត់បានប្រមូលទុក។ ប៉ុន្តែ បុរសម្នាក់នេះ មិនមានបំណងចង់ចូលស្វែងរករបស់ទាំងនោះ នៅក្នុងផ្ទះ ដែលហៀបតែនឹងរលំនោះឡើយ។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនសមនឹងប្រថុយជីវិត ដើម្បីរបស់ទាំងអស់នោះឡើយ”។ ពេលដែលជីវិតយើងមានវិបត្តិ យើងច្រើនតែផ្តោតទៅលើការអ្វីដែលពិតជាសំខាន់ ចំពោះយើង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលជា “សេចក្តីអធិស្ឋានរបស់លោកម៉ូសេ” ក្នុងនាមជាមនុស្សសំណប់របស់ព្រះ លោកម៉ូសេបានពិចារណាអំពីជីវិត ដោយរាប់ចាប់តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃជីវិតមនុស្ស។ គាត់បានដឹងថា ជីវិតគាត់ខ្លីណាស់ (ខ.៤-៦) ហើយសេចក្តីក្រោធរបស់ព្រះក៏បរិសុទ្ធផង (ខ.៧-១១) នោះគាត់បានអធិស្ឋានទូលអង្វរ សូមឲ្យព្រះប្រទាននូវការយល់ដឹងដល់គាត់ បានជាគាត់ទូលទ្រង់ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។ ក្នុងទំនុកដដែលនេះ លោកម៉ូសេបានទូលអង្វរ សូមសេចក្តីស្រឡាញ់របស់ព្រះ យ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ខ.១៣-១៤) នៅចុងបញ្ចប់…
Read article