រង់ចាំ
នៅក្រុងសាន ហ្វ្រង់ស៊ីស្កូ រដ្ឋកាលីហ្វូញ៉ា មានអ្នកបើកបរដែលគ្មានការអត់ធ្មត់ម្នាក់ បានព្យាយាមបើកឡានជម្នះចរាចរណ៍ ដោយបើកវ៉ាឡានមួយជួរដែលកំពុងតែឈប់ លើដងផ្លូវនោះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានដឹងទេថា ផ្លូវដែលគាត់បានបើកវ៉ាចូលនោះ កំពុងតែមានស៊ីម៉ង់ចាក់ថ្មីៗ ធ្វើឲ្យឡានម៉ាកផរឆ័រ៩១១(Porsche 911)របស់គាត់ ត្រូវជាប់ក្នុងស៊ីម៉ង់នោះ។ ដូចនេះ បុរសម្នាក់នេះ ត្រូវខាតបង់យ៉ាងដំណំ ដោយសារតែគាត់ខ្វះការអត់ធ្មត់។ ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គ ដែលបានខាតបង់ធ្ងន់ធ្ងរ ដោយសារខ្វះការអត់ធ្មត់ផងដែរ។ ស្តេចសូលមានចិត្តអន្ទះសារចង់ឲ្យព្រះប្រទានពរដល់រាស្រ្តអ៊ីស្រាអែល ក្នុងសង្រ្គាមទាស់នឹងសាសន៍ភីលីស្ទីន ហើយទ្រង់ក៏បានប្រព្រឹត្តដោយខ្វះការអត់ធ្មត់។ ពេលដែលលោកសាំយ៉ូអែលមិនបានមកតាមពេលកំណត់ ដើម្បីថ្វាយដង្វាយដល់ព្រះអម្ចាស់ ស្តេចសូលក៏គ្មានចិត្តអត់ធ្មត់ ហើយមិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះឡើយ(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះការអត់ធ្មត់ បាននាំឲ្យស្តេចសូលគិតថា ទ្រង់ធំជាងក្រឹត្យវិន័យ ហើយក៏បានធ្វើកិច្ចការរបស់ពួកសង្ឃ ដោយគ្មានការអនុញ្ញាតពីព្រះ។ ទ្រង់គិតថា ទ្រង់អាចប្រព្រឹត្ត ដោយមិនស្តាប់បង្គាប់ព្រះ ដោយគ្មានផលវិបាកនៅពេលក្រោយឡើយ។ តែទ្រង់បានគិតខុសហើយ។ ពេលដែលលោកសាំយ៉ូអែលមកដល់ គាត់ក៏បានស្តីបន្ទោសស្តេចសូល ដោយព្រោះទ្រង់មិនស្តាប់បង្គាប់ ហើយបានថ្លែងទំនាយថា ស្តេចសូលនឹងបាត់បង់រាជបល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេចសូលមិនព្រមរង់ចាំឲ្យព្រះធ្វើតាមផែនការទ្រង់ បានធ្វើឲ្យទ្រង់ប្រព្រឹត្តលឿនពេក ហើយការនេះក៏បានធ្វើឲ្យទ្រង់ដើរខុសផ្លូវ (មើលសុភាសិត ១៩:២)។ ការខ្វះការអត់ធ្មត់ គឺជាសញ្ញាបញ្ជាក់ថា ទ្រង់កំពុងតែខ្វះជំនឿហើយ។ ព្រះអម្ចាស់ទ្រង់នឹងប្រទាននូវព្រះវត្តមាន នៃការដឹកនាំរបស់ទ្រង់ ពេលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់…
Read article