February 20, 2015

You are here:
សូមទៅតាមផ្លូវផ្សេង

មាន​ពេ​ល​មួយ​ ខ្ញុំ​បា​ន​និ​យា​​យ​ទៅ​កាន់​អ្ន​ក​ដំណើរទាំងឡាយ​រប​ស់​ខ្ញុំ​ថា​ “សូមកុំ​បារ​ម្ភ​ ខ្ញុំ​ស្គាល់​ផ្លូ​វ”។ បន្ទាប់ម​ក ខ្ញុំភ្ញាក់​ខ្លួ​ន​ព្រើត ពេល​ដែ​លមាន​ស​ម្លេ​ងម​នុស្សបន្លឺឡើ​ង​ពីក្នុ​ង​ឧប​ក​រណ៍​ជីភី​អេស(GPS)​ថា “សូម​បើកតាម​ផ្លូវ​ផ្សេង…សូមបើ​ក​តាមផ្លូ​វ​ផ្សេ​ង​”។ ពេល​នោះ មនុស្ស​ទាំង​អ​ស់នៅ​ក្នុ​ង​ឡា​នក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​កំពុង​វង្វេង​ផ្លូវហើយ! សព្វថ្ងៃ​នេះ ​មានអ្ន​ក​បើ​ក​ប​រ​រាប់​លា​ន​នាក់ ​បាន​ស្គាល់​សម្លេង​នោះ ដែល​ជា​សម្លេ​ង​ប្រា​ប់ថា​ ពួក​គេបា​ន​បើ​កខុ​ស​ផ្លូ​វ ឬ​បត់​តាមផ្លូ​វខុ​ស​ហើ​យ។ ឧបករណ៍ជី​ភី​អេស​ មិនគ្រា​ន់​តែ​អាចដឹងថា​ អ្នកបើ​ក​ប​រ​កំពុងបើក​ខុ​ស​ផ្លូវ​ប៉ុណ្ណោះ​ទេ តែថែម​​ទាំងរកផ្លូ​វ​ភ្លាម​ៗ សម្រាប់​ឲ្យ​ពួ​កគេ​បើក​មករ​ក​ផ្លូវ​ត្រូវ​វិញ​។ ជួនកា​លអ្ន​ក​ដើ​រ​តា​មព្រះ​យេ​ស៊ូវ​ ត្រូវ​ការ​ជំ​នួ​យ ដើម្បី​ឲ្យងាកម​ករ​ក​ផ្លូ​វត្រូ​វ​ខាង​វិ​ញ្ញាណ​វិ​ញ​។ យើង​ប្រហែ​ល​ជាមានចេ​ទនា​ដើ​រ​ចេញ​ពី​ផ្លូ​វ​នោះ ដោយ​សារ​យើ​ង​គិ​ត​ថា ​យើងចេះជាង​គេ​ ឬរ​សាត់​ចេ​ញបន្តិ​ចម្ត​ង​ៗ ដោយ​មិន​ដឹ​ង​ខ្លួន ទៅកាន់តែ​ឆ្ងាយ​ទៅ​ៗ​ ពីផ្លូ​វ​ដែល​ព្រះស​ព្វ​ព្រះទ័​យនឹ​ង​ដើ​រជា​​​មួ​យយើង។ ទោះបីជាយ៉ា​ងណា​ក៏​ដោ​យ ព្រះមិ​នដែ​ល​ទុ​ក​យើ​ងចោ​ល ឲ្យ​​គ្មាន​ទីពឹ​ង​ឡើយ​។ ទ្រង់បាន​ប្រទា​នអ្ន​កជឿព្រះទាំង​អស់ នូ​វព្រះ​វិ​ញ្ញា​ណ​បរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែ​លប​ណ្តាល​​ចិត្ត​យើង​ឲ្យ​ដឹ​ង​ថា ខ្លួ​ន​​​បា​ន​ប្រព្រឹ​ត្ត​អំ​ពើ​បាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែ​លយើ​ង​ដើ​រ​ខុ​ស​ផ្លូវ ទ្រង់ប​ន្លឺ​សម្លេង​ដាស់​តឿន​ ហើយ​ដាស់សតិ​របស់​យើង​ឲ្យភ្ញា​ក់​ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើង​ប្រហែ​ល​ជា​ធ្វើព្រ​ងើយចំ​ពោះកា​រដា​ស់​តឿ​ន​នោះ ប៉ុន្តែ ការធ្វើ​ដូច​នេះ នឹង​នាំឲ្យ​យើ​ង​មា​នគ្រោះ​ថ្នា​ក់​មិន​ខា​ន (អេសាយ ៦៣:១០ កាឡាទី…

Read article