March 1, 2015

You are here:
រំពឹងថាការអស្ចារ្យនឹងកើតឡើង

លោក​វីលៀម ខារី(Williams Carey) ជាមនុស្ស​សាម​ញ្ញ​ម្នាក់ តែគា​ត់​មាន​ជំនឿរឹ​ង​មាំ​ខុស​ពី​ធម្មតា។ គាត់​បាន​ចា​ប់កំ​ណើត ក្នុងវ​ណ្ណៈ​កម្មករ កាល​ពី​សតវត្ស​ន៍​ទី​១៨ ហើយ​គាត់​​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោ​យ​ធ្វើ​ជាង​កាត់​ស្បែក​ជើង។ ក្នុង​អំឡុង​ពេល​​ដែ​ល​លោកខារី​កំពុង​ប្រកប​ការងារកាត់​ស្បែក​ជើង គាត់​​បាន​​អានសៀវ​ភៅ​ទេវ​សាស្រ្ត និង​កំណត់​ហេតុ ដែល​អ្នក​ស្រាវ​ជ្រាវ​ម្នាក់បាននិ​ពន្ធ។ ពេល​នោះ ព្រះក៏​បា​ន​ប្រើព្រះ​ប​ន្ទូលទ្រ​ង់ និង​រឿង​នៃ​ការរុករកឃើញ​ក្រុម​មនុស្សថ្មី​​ ដើម្បី​បណ្តាល​​ចិត្ត​គាត់​ឲ្យ​​ចេញ​​ទៅ​​​ផ្សា​យ​​ដំ​ណឹង​​​ល្អ ក្នុង​តំបន់​ជាច្រើ​ន នៃ​​ពិ​ភ​​ព​លោក​។ ក្រោយ​​មក គាត់​ក៏បា​ន​​ធ្វើដំ​ណើរ​​ទៅ​ប្រទេស​ឥណ្ឌា ធ្វើ​ជាបេសក​ជន ហើយ​គាត់​មិន​ត្រឹ​មតែ​បាន​ប្រ​កាស​ដំណឹងល្អប៉ុ​ណ្ណោះទេ​ តែ​គាត់​ថែម​ទាំងរៀ​ន​ចេះ​ភាសាផ្សេ​ង​ៗ​នៃ​ជនជាតិ​ឥណ្ឌា ហើយគា​ត់​ក៏បា​ន​បក​ប្រែព្រះ​​គម្ពីរ ជា​ភាសា​ទាំង​នោះផងដែរ​។ លោក​ខារី​បាន​ប​ង្ហាញ​ពី​ទឹ​ក​ចិត្ត​​ឆេះ​​ឆួល ចំពោះ​​បេសក​កម្ម ដោយ​លើក​ឡើង​ថា​ “ចូរ​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ធ្វើកា​រ​អស្ចារ្យ ចូរ​ព្យាយា​ម​ធ្វើកិច្ចការ​ដ៏​ធំ​ប្រសើរ​ថ្វាយទ្រង់”​។ លោក​ខារីក៏​បាន​រ​ស់នៅ តាម​ពាក្យ​សម្តី​ខាង​លើនេះ​ ​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ក៏​បានទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បំពេញ​បេសក​កម្ម តាម​គំរូ​របស់​គាត់។ ព្រះ​គម្ពីរ​បាន​ចែង​អំ​ពី​មនុ​ស្ស​ជា​ច្រើន ដែលបា​នប​ង្កើត​ផល​ដ៏​អស្ចារ្យ ដោយសា​រ​សេចក្តី​ជំនឿរ​បស់​ខ្លួ​ន។ បទ​គម្ពីរ​ហេព្រើ​រចែ​ងអំពី​ពួក​អ្នក “ដែល​ដោយសា​រសេ​ចក្តីជំ​នឿ​ នោះគេបា​នឈ្នះនគ​រដ​ទៃ​ បាន​សម្រេចការសុ​ចរិត​ បាន​ទទួល​សេចក្តីសន្យា បានបិទមា​ត់សិ​ង្ហ បានព​ន្លត់អំណាចភ្លើង បានរួ​ចពីមុខ​ដាវ បានមាន​កំ​ឡាំង ក្នុង​កាលដែល​កំពុ​ងតែខ្សោ​យ ក៏ត្រឡប់​ជា​​ពូកែក្នុងចំ​បាំង​ ទំាង​កំចាត់​ពលទ័​ព​សាសន៍ដ​ទៃផ​ង”( ហេព្រើរ ១១:៣៣-៣៤)។ មានវី​រៈ​បុរស​នៃ​សេចក្តី​ជំ​នឿកា​ន់តែ​ច្រើនឡើ​ង​ៗ…

Read article