នៅខាងក្រៅ

ពេល​ដែល​សត្វ​មេអំ​បៅញា​ស់នៅ សួន​ហេ្រឌ័ររិក មេជ័រ ក្នុង​ក្រុងហ្រ្គេ​ន រ៉ាភីត រដ្ឋ​មីឈីហ្គេ​ន គឺ​ពួក​វា​ញាស់ ក្នុង​ស្ថាន​សុខ ដែល​គេ​ធ្វើ​ឲ្យមា​នអា​កាស​ធាតុ​ត្រូ​ពិក ក្នុង​អគារ​ក​ញ្ចក់ ដែល​មានល​ក្ខខ័ណ្ឌ​ប្រ​កប​ដ៏ល្អឥ​តខ្ចោះ​សម្រាប់​បំពេញ​សេច​ក្តីត្រូ​វការ​រប​ស់ពួ​ក​វា​។ សីតុណ្ហ​ភាព​ក៏​ល្អឥត​ខ្ចោះ ហើយសំ​​ណើម​ក៏​ឥត​ខ្ចោះ​ដែរ​។ អាហារ​សម្រាប់​ពួកវា​ក៏​មា​នតុ​ល្យ​ភាព រវា​ងកា​ឡូរី និងជី​វ​ជាតិ​ ដើម្បីឲ្យ​ពួ​កវាមានសុ​ខ​ភា​ពល្អ​។ ពួកវា​មិនចាំ​បា​ច់ចេ​​ញទៅ​រ​កក​ន្លែង​ផ្សេង​ឡើយ ប៉ុន្តែ មានមេ​អំបៅ​មួយ​ចំ​នួ​ន​ បា​នមើ​ល​ឃើញ​មេឃពណ៌ខៀវ​នៅខា​​ងក្រៅ អគា​រក​ញ្ចក់​នោះ ​ហើយនៅ​ពេល​ថ្ងៃ ពួកវា​បា​នហើ​រ​ទទះ​ស្លាប​ឡើង​ទៅលើ​ នៅក្បែ​រពិដាន​កញ្ចក់នោះ គឺនៅឆ្ងា​យ​ពីប្រ​ភពអា​ហាររា​ប់មិ​នអ​ស់ ដែ​ល​នៅ​ខាងក្រោម។

ខ្ញុំចង់និយា​យទៅកា​ន់ស​ត្វមេ​អំបៅទាំ​ង​នោះ​ថា​ “តើអ្នកមិន​ដឹង​ទេឬអី​ ថាអាហា​រដែ​លអ្ន​ក​ត្រូវ​ការ​ចាំបា​ច់​ គឺ​មាននៅ​ខាងក្នុ​ងអគារនោះ​ស្រាប់​ហើ​យ? នៅខា​ងក្រៅ​ មានអាកាស​ធាតុ​រងា​រ និង​មានគ្រោះ​ថ្នាក់​ច្រើ​ន​ណាស់​ អ្នកមុខជា​រស់​បា​នតែ​ពី​របី​នា​ទីប៉ុ​ណ្ណោះ​ នៅខា​ងក្រៅ​នោះ ​បើសិ​នជា​អ្នកចេ​ញទៅ​រក​រ​បស់​ដែល​អ្នកប្រាថ្នាច​ង់បាននោះ​។

ការ​នេះ​បាន​ធ្វើឲ្យខ្ញុំ​ឆ្ង​ល់ ថា​នោះ​ជា​អ្វី​ដែល​ព្រះស​ព្វ​ព្រះទ័​យ នឹង​មាន​បន្ទូ​លមក​កា​ន់ខ្ញុំ​​ដែរឬ? ដូចនេះ​ ខ្ញុំក៏​សួរ​ខ្លួនឯ​ង​ថា ​តើខ្ញុំ​កំពុងតែ​ច​ង់បា​នរប​ស់អ្វី ​ដែ​ល​នឹ​ងធ្វើ​ឲ្យ​ខ្ញុំទ​ទួល​ផលអា​ក្រក់ឬ? តើខ្ញុំកំ​ពុង​ចំ​ណាយ​ក​ម្លាំង​រ​បស់ខ្ញុំ ​ដើម្បី​ស្វែង​រករ​ប​ស់ដែ​ល​ខ្ញុំ​មិន​ត្រូ​វ​ការ និ​ងមិ​ន​គួរ​មាន​ឬ? តើខ្ញុំកំ​ពុង​តែ​មិន​អើ​ពើរ ចំពោះ​កា​រ​ផ្គត់​ផ្គង់​ជាប​រិ​បូណ៌​របស់ព្រះ​ ដោយ​សារ​ខ្ញុំស្រ​មៃ​ឃើញ​ថា មានរ​បស់​ផ្សេងដែល​ល្អ​ជា​ងឬ​? តើ​ខ្ញុំបា​ន​ចំណា​យពេល​វេ​លារ​ស់​នៅដោ​យ​ជំនឿ​ដែ​រ​​ឬទេ?

ព្រះផ្គត់​ផ្គង់អស់​ទំា​ងត​ម្រូ​វកា​រ​រ​បស់​យើ​ង តាម​ភោគ​​សម្ប​ត្តិ​​​​នៃទ្រ​ង់ដ៏ឧ​ត្ត​ម” (​ភីលីព ៤:១៩)។ ដូចនេះ ​ចូរ​កុំព្យា​យា​ម​ស្វែង​រ​ករ​បស់ ដែលយើ​ង​មិន​មា​ន​ឡើយ​ ផ្ទុយទៅ​វិ​ញ ចូរ​យើងបើកចិ​ត្តទ​ទួល​​យក​ដោ​យកា​រ​ដឹង​គុ​ណទ្រ​ង់​ នូវ​រប​ស់​អ្វី​ដែល​ព្រះ​បាន​ប្រទា​ន​ម​ក​ដល់​​យើង​ហើយ ទើប​ប្រសើ​រ​ជាង។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles