March 8, 2015

You are here:
ក្រុមការងាររបស់ព្រះយេស៊ូវ

កាល​ពីឆ្នាំ​២០​០២ សហព៍ន្ធ​កីឡារ​អូកលែន បាន​បង្កើត​ក្រុ​មកី​ឡា​ករ​បាល់​បេស​ប៊ល ដ៏​ជាញ​ជ័យមួយ តាម​របៀបមិនដែ​លធ្លា​ប់​មាន​ពី​មុ​នមក។ ពួក​គេ​បានបា​ត់ប​ង់​កី​ឡាក​រឆ្នើ​ម​បីរូ​ប​ក្នុ​ងក្រុ​ម តាំង​ពីឆ្នាំ​២០០១​មក ​ហើយ​ក្រុម​កីឡា​ករ​រ​បស់​ពួ​ក​គេ មិនមា​ន​ថវិកាគ្រ​ប់​គ្រាន់​​ដើម្បី​​ទិញ​កី​ឡាក​រ​ល្បីៗ​ថែ​មទៀ​ត​ទេ​។ ដូច​នេះ លោកប៊ី​លី ប៊ីន​(Billy Beane) ដែលជា​អ្នកចា​ត់កា​រ​ទូទៅ​ បាន​ប្រើ​ស្ថិតិដែលគេ​ច្រើន​តែមើ​ល​រំល​ង ដើម្បី​ប្រមូ​ល​ផ្តុំ​កីឡា​ករ​ដែល​មិន​សូវ​ល្បីល្បាញ​ តែ​“មា​ន​សម​ត្ថភា​ព​​គ្រ​ប់​គ្រា​ន់” ឬត្រូ​វ​គេមើ​លស្រាលថា​ គ្មាន​ជំនា​ញ​គ្រប់​គ្រា​ន់ សម្រាប់​ប្រកួ​ត​។ ក្រុម​ដ៏​រញ៉េរញ៉ៃ​នេះ​​ ក៏​បា​ន​ឈ្នះកា​រ​ប្រកួ​ត​ចំនួ​ន​២​០ ជាប​ន្តប​ន្ទាប់ ឈានទៅ​រក​កា​រប្រ​កួតប្រ​ចាំតំ​ប​ន់ និង​ការ​ប្រកួ​ត​ចំនួន១០៣​កន្លែង​ផ្សេង​ទៀ​ត។ រឿងនេះ​ធ្វើឲ្យ​ខ្ញុំនឹក​ចាំ​ អំពី​ការ​ដែល​ព្រះ​យេ​ស៊ូវប្រមូលមនុស្សមក​ ដើម្បីប​ង្កើ​ត​ជា “ពួកសាវ័ក” មួយ​ក្រុម។ ទ្រង់បានរា​ប់ប​ញ្ចូ​​លពួ​កអ្នក​នេ​សា​ទ​ត្រី​ នៅស្រុកកា​លីឡេ ពួកអ្នក​តស៊ូវ​ប្រឆាំ​ងនឹ​ង​ច​ក្រ​ភ​ព​រ៉ូម និង​អ្នក​យកពន្ធដែ​ល​គេស្អប់ខ្ពើ​មម្នា​ក់ ឈ្មោះលេ​វី(ម៉ាថាយ)។ ហើយរឿងនេះ​ក៏បា​ន​រំឭក​​​ខ្ញុំ​ថា​ “ព្រះ​ទ្រង់​បា​ន​រើស​​ពួក​ល្ង​ង់​ល្ងើ​ នៅ​លោកីយ៍នេះ ដើម្បីនឹ​​ងធ្វើ​​ឲ្យ​ពួ​កអ្ន​​ក​ប្រា​ជ្ញមា​នសេចក្តី​ខ្មាស​ ទ្រង់បា​ន​រើ​ស​ពួក​កំ​សោ​យនៅ​លោកីយ៍នេះ​ ដើ​ម្បីនឹ​ង​​ធ្វើឲ្យពួកខ្លាំ​ង​ពូ​កែមា​​នសេ​ចក្តីខ្មាស​(១កូរិនថូស ១:២៧)។ ព្រះ​បាន​ប្រើ​អ្ន​ក​ដែ​ល​មាន​កា​រ​លះ​ប​ង់ទាំ​​​ង​នោះ(លើក​លែង​តែ​យូដាសចេ​ញ) ដើម្បី​ប​ញ្ឆេះច​លនា​មួយ ដែល​នាំ​មក​នូ​វកា​រផ្លា​ស់​ប្រែ​ដ៏អ​ស្ចា​រ្យ ដល់​លោ​កីយ៍ ដែលពុំធ្លា​ប់​មា​ន​ពី​មុន​​មក។ នេះ​ជាមេ​រៀ​នមួ​យ​ សម្រា​ប់យើ​ង​រា​ល់​គ្នា។ ជួន​កាល យើង​រក​មើលតែអ្ន​កដែ​ល​យើង​​ស្គាល់អ្នកដែ​ល​មា​ន​ឥទ្ធិ​ពល និង​ពួ​កអ្ន​ក​មា​ន។ ហើយ​ច្រើ​នតែ​មិ​ន​អើ​ពើ​រ ចំ​ពោះ​​ម​នុ​ស្ស​មាន​ឋា​នៈ​​តូច​តាច ឬ​មាន​កា​យ​ស​ម្បទា​មិ​ន​គ្រប់​ល​​ក្ខណៈ។…

Read article