មិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ
ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំអាហារថ្ងៃត្រង់ បន្ទាប់ពីខានជួបគ្នាអស់បីបួនខែ។ មុនពេលដែលការជួបជុំពេលនោះចប់ នាងក៏បានដកក្រដាសមួយសន្លឹកចេញមក ដែលយើងបានសរសេរ កាលដែលយើងបានជួបជុំគ្នាពីលើកមុន។ ក្រដាសនោះ ជាក្រដាស់បញ្ជីសំណូមអធិស្ឋានរបស់ខ្ញុំ ដែលនាងបានអធិស្ឋានឲ្យតាំងពីពេលនោះមក។ នាងក៏បានអានសំណូមពរទាំងនោះម្តងមួយៗ ហើយសួរខ្ញុំ ថាតើព្រះបានឆ្លើយតបសំណូមពរអធិស្ឋាននោះហើយឬនៅ បើមិនទាន់ឆ្លើយតបទេ តើមានអ្វីដែលខ្ញុំចង់ឲ្យនាងអធិស្ឋាន ជាបន្ថែមឬទេ? បន្ទាប់មក យើងក៏និយាយគ្នា អំពីសំណូមពរអធិស្ឋានរបស់នាងវិញម្តង។ ពេលដែលមានមិត្តភ័ក្រដែលអធិស្ឋានឲ្យខ្ញុំ ជាប្រចាំដូចនេះ ខ្ញុំមានការលើកទឹកចិត្តណាស់។ សាវ័កប៉ុលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងពួកជំនុំដែលគាត់បានធ្វើការបម្រើ ដោយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះ ក៏រាប់បញ្ចូលពួកជំនុំ នៅក្រុងថែស្សាឡូនិចផងដែរ។ គាត់បានអរព្រះគុណព្រះ សម្រាប់សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដែលពួកគេមាន (១ថែស្សាឡូនីច ១:២-៣)។ លោកប៉ុលចង់ទៅជួបពួកគេ ហើយទូលសូមដល់ព្រះ “ទាំងយប់ទាំងថ្ងៃ” ដើម្បីឲ្យបានជួបពួកគេសារជាថ្មី (៣:១០-១១)។ គាត់បានទូលសូមឲ្យព្រះជួយឲ្យពួកគេ “មានការរីកចម្រើន និងនៅជាប់ក្នុងសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា និងមនុស្សទូទៅ” (ខ.១២)។ គាត់ក៏បានទូលសូមឲ្យចិត្តរបស់គេ ត្រឡប់ជាគ្មានកន្លែងបន្ទោសបាន នៅចំពោះព្រះ (ខ.១៣)។ ត្រង់ចំណុចនេះ ពួកគេប្រាកដជាមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានអានសំបុត្ររបស់គាត់ ដែលនិយាយ…
Read article