March 15, 2015

You are here:
ព្រះនេត្ររបស់ព្រះយេស៊ូវ

មាន​ពេ​លមួ​យ​ យើងបា​ន​ឈរ​តម្រង់ជួ​រ​នៅហា​ងល​ក់ការ៉េមមួ​យ។ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គាល់​បុ​រ​សម្នា​ក់​។ នៅលើផ្ទៃមុ​ខ​​គាត់​​មាន​ពេញទៅ​ដោយ​ស្លា​ក​ស្នា​ម កើត​ចេញ​​ពីការវ៉ៃត​ប់គ្នា​ ហើយខ្នង់​ច្រ​មុះ​គា​ត់​ក៏​វៀច ហើយ​មានស​​ម្លាកខ្លះៗផ​​ង​។ សម្លៀកបំពា​ក់គា​ត់​មិ​នមានប្រឡា​ក់អ្វី​ទេ​ តែមា​ន​សភាព​ញក់ញី។ ពេលនោះ​ខ្ញុំកំ​ពុ​ងឈ​រ នៅ​ក្នុង​​ជួរ ដោយមានគា​ត់ឈ​រខាងក្រោ​យ ហើយ​កូន​ៗ​រ​បស់​ខ្ញុំ​ឈ​រខា​ង​មុខ។ ពេលដែ​ល​គាត់​និ​យាយ​មក​កាន់​ខ្ញុំ​ជាលើក​ទី​មួយ ខ្ញុំស្តាប់ឮ​មិនច្បា​ស់​ទេ​ បាន​ជា​ខ្ញុំ​គ្រាន់​តែ​ងក់​ក្បាល​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​មើ​លចំ​ភ្នែ​កគា​ត់​ទេ។ ពេលនោះ​ ​ភរិយារបស់ខ្ញុំ​ មិនបា​នមកជា​មួ​យខ្ញុំ​ទេ បានជា​​គាត់​ស្មាន​ថា​ ​ខ្ញុំជា​​បុរសពោះម៉ាយ​ ហើយគាត់​បាន​និ​យាយ​ម​ក​ខ្ញុំ ​យ៉ាងសុ​ភាពថា “ការ​ចិញ្ចឹ​មកូ​​ន​តែម្នាក់​ឯ​ងអ​ញ្ចឹង​ ជាការពិ​បា​ក​ហើយ ​មែនទេ​ លោក?” សម្លេងរ​បស់​គា​ត់​ធ្វើ​ឲ្យខ្ញុំ​ ​បែរ​មើល​ទៅ​គាត់​ចំ។ ​គឺ​នៅពេ​លនោះ​ហើ​យ​   ដែល​ខ្ញុំក៏​បា​ន​ឃើ​ញកូ​​ន​របស់គាត់ដែ​រ​ ហើយ​ខ្ញុំស្តា​ប់គាត់​និយា​យ​ប្រាប់​ អំពីកា​​រ​​ដែល​ភរិយារប​ស់​គា​ត់​​បាន​​ចាក​ចេ​​ញ​ពី​គា​ត់​ តាំង​ពីយូ​​រ​​ម​​ក​ហើ​យ។ ពាក្យសម្តីរ​ដ៏ស្រ​ទន់រ​ប​ស់​គាត់​ មានលក្ខណៈ​ផ្ទុយ​​ពីស​ម្បក​​ក្រៅរ​បស់​គា​ត់។ ពេលនោះ​​ខ្ញុំ​​សោ​ក​​​ស្តាយ​ណា​ស់ ដែល​បានគិតខុសអំ​ពីគា​ត់​ ដោយមើ​លតែ​តាម​សប្បក​ក្រៅរ​បស់​គា​ត់។ ព្រះយេស៊ូវ​បាន​ជួ​បម​នុ​ស្សជា​ច្រើន ដែលសម្បក​ខា​ងក្រៅ​រប​ស់​ពួក​​គេ អាច​ធ្វើឲ្យ​អ្ន​កដ​ទៃ​មិ​ន​ចង់​នៅ​ក្បែ​រ ដែលក្នុ​ង​ចំ​ណោ​មអ្ន​​ក​ទាំងនោះ មានបុ​រ​សដែ​ល​ត្រូ​វ​អារក្ស​ចូល(ម៉ាកុស ៥:១-២០)។ តែ​ព្រះអ​ង្គជ្រាបអំ​ពីត​ម្រូវ​កា​រ​ក្នុ​ង​ចិត្តគេ​ ហើយក៏​បា​នបំ​ពេ​ញ​ការ​ខ្វះខា​តនោះ​​ ឲ្យពួ​ក​​គេ។ ព្រះយេស៊ូវមិ​នដែ​ល​ខា​​​ននឹង​ទត​មើ​ល​យើង​ ដោយក្តី​ស្រ​ឡាញ់​ឡើ​យ​ ទោះ​បីជា​យើ​ង​មាន​ស្លាកស្នា​ម​នៃអំ​ពើ​បាប ហើយ​មាន​ភា​ពញ​ក់​ញី​ ដែលប​ង្ហា​ញចេញ​ ​តាម​រយៈ​កា​រ​ស្ទាក់​ស្ទើ​រ​របស់យើង។…

Read article