ឆ្អឹងដែលបាក់
ជា ច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចូលរួមប្រកួតបាល់ទាត់មហាវិទ្យាល័យ ដោយធ្វើអ្នកចាំទី។ ការនេះបានធ្វើឲ្យខ្ញុំសប្បាយរីករាយ លើសពីការពិពណ៌នា តែខ្ញុំត្រូវមានការលះបង់យ៉ាងខ្លាំង ហើយសព្វថ្ងៃខ្ញុំក៏បន្តមានការលះបង់ដូចនេះផងដែរ។ ក្នុងនាមជាអ្នកចាំទី ខ្ញុំត្រូវលោតចាប់បាល់ ផ្តួលខ្លួនទៅលើដី ដើម្បីការពារបាល់កុំឲ្យចូលទី ដែលជាញឹកញាប់ វាអាចនាំឲ្យមានរបួស។ នៅក្នុងរដូវកាលនៃការប្រកួតមួយនោះ ខ្ញុំបានបាក់ជើង ប្រេះឆ្អឹងជំនីខ្លះ ថ្លោះស្មា ហើយសន្លប់អស់ម្តង ដោយសារប៉ះត្រូវក្បាល។ បច្ចុប្បន្ននេះ ពេលណាអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំឈឺនៅត្រង់កន្លែងដែលធ្លាប់បាក់ឆ្អឹងនោះ ដែលធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលមានរបួសដ៏ឈឺចាប់នោះ។ ស្តេចដាវីឌក៏មានការនឹកចាំ អំពីការឈឺចាប់នៃការបាក់ឆ្អឹងផងដែរ តែរបួសនោះ ជារបួសខាងវិញ្ញាណ មិនមែនរបួសខាងសាច់ឈាមទេ។ បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តខុសសីលធម៌ ដោយមានការផឹតក្បត់ ជាមួយនាងបាតសេបា រហូតឈានដល់ការសម្លាប់អ៊ូរី ជាប្តីរបស់នាងទៀត ព្រះអម្ចាស់ក៏បានដាក់ទោសទ្រង់យ៉ាងធ្ងន់ធ្ងរ។ តែស្តេចដាវីឌក៏បានងាកបែរមករកទ្រង់វិញ ដោយប្រែចិត្ត ហើយអធិស្ឋានថា “សូមឲ្យទូលបង្គំបានឮសេចក្តីអំណរ និងសេចក្តីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ”(ទំនុកដំកើង ៥១:៨)។ ការវាយផ្ចាលរបស់ព្រះ មានសភាពធ្ងន់ធ្ងរណាស់ បានជាស្តេចដាវីឌ មានអារម្មណ៍ថា ឆ្អឹងរបស់ទ្រង់ហាក់ដូចជាបានបាក់អញ្ចឹង។ ប៉ុន្តែ ទ្រង់បានជឿថា ព្រះដែលពេញដោយព្រះគុណ អាចព្យាបាលឆ្អឹងដែលបាក់នោះ ព្រមទាំងប្រទានឲ្យទ្រង់មានអំណរឡើងវិញ។ កាលណាយើងភ្លាត់ដួល…
Read article