តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?
ភាពខុសគ្នារវាងការនិយាយសរសើរ និងការនិយាយបញ្ចូរ ស្ថិតនៅត្រង់ចេតនារបស់អ្នកសរសើរ។ ការនិយាយសរសើរ គឺជាការឲ្យតម្លៃដ៏ពិត សម្រាប់គុណសម្បត្តិ ឬសកម្មភាពរបស់បុគ្គលណាម្នាក់។ តែតាមធម្មតាគោលបំណងរបស់អ្នកនិយាយបញ្ចូរ គឺដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួន ដោយខំយកចិត្តយកថ្លើមអ្នក ដែលខ្លួនបញ្ចូរនោះ។ ការនិយាយសរសើរ ជាការព្យាយាមលើកទឹកចិត្ត តែការបញ្ចូរ ជាការប៉ុនប៉ងទាញយកប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងទំនុកដំកើងជំពូក១២ ស្តេចដាវីឌបានទួញសោកចំពោះសង្គម ដែលអ្នកគោរពប្រណិបតន៍ព្រះ និងមនុស្សស្មោះត្រង់ ត្រូវបាត់ខ្លួនម្តងមួយៗ ហើយត្រូវជំនួសដោយពួកមនុស្សបោកបញ្ឆោត ដែល “ពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្តពីរ”(ខ.២)។ ពួកគេនិយាយថា “យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើង ស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង?”(ខ.៤)។ សំណួរដែលថា “តើអ្នកណាជាចៅហ្វាយលើបបូរមាត់យើង?” ជាសំណួរដ៏ល្អមួយ ដែលយើងត្រូវសួរខ្លួនយើង ជាពិសេស ពេលដែលការល្បួងនាំឲ្យយើងនិយាយសរសើរអ្នកដទៃ ដោយមិនស្មោះត្រង់ ដើម្បីឲ្យបានអ្វីមួយពីអ្នកនោះជាដើម។ បើខ្ញុំជាចៅហ្វាយលើបបូរមាត់របស់ខ្ញុំ ខ្ញុំអាចនិយាយអ្វីក៏បានតាមចិត្ត។ តែបើព្រះអម្ចាស់ជាចៅហ្វាយលើបបូរមាត់ខ្ញុំវិញ នោះពាក្យសម្តីដែលខ្ញុំនិយាយ បានឆ្លុះបញ្ចាំង អំពីព្រះបន្ទូលទ្រង់ ដែលជាពាក្យសម្តីសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង” (ខ.៦)។ វិធីល្អបំផុត ដើម្បីបង្ហាញថា អ្នកណាជាម្ចាស់លើបបូរមាត់យើង នោះប្រហែលជាត្រូវឲ្យយើងចាប់ផ្តើមថ្ងៃនីមួយៗ ដោយសេចក្តីអធិស្ឋានរបស់ស្តេចដាវីឌ ក្នុងទំនុកដំកើងថា “សូមឲ្យពាក្យសម្តីដែលចេញពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ…
Read article