មិនអាចធ្វើគ្រប់ការទាំងអស់បានទេ
អេលីណា(Eliana) ជាក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ដែល កំពុងតែជួយម្តាយរបស់នាង រៀបចំរបស់របរនាង នៅកន្លែងដើមវិញ មុនពេលចូលគេង។ ពេលដែលម្តាយនាង ប្រាប់ឲ្យយកខោអាវទុកដាក់កន្លែងដើមវិញ នាងគិតថា ម្តាយនាងបានឲ្យនាងធ្វើការច្រើនពេកហើយ។ បានជានាងបែរក្រោយ ហើយច្រត់ចង្កេះ រួចប្រាប់ម្តាយនាងថា “ម៉ាក់ឲ្យខ្ញុំធ្វើអីច្រើនណាស់”។ តើអ្នកធ្លាប់មានអារម្មណ៍បែបនេះ ចំពោះកិច្ចការដែលព្រះបានត្រាស់ហៅឲ្យអ្នកធ្វើឬទេ? វាជារឿងធម្មតាទេ ដែលយើងមានអារម្មណ៍ថា យើងមានបន្ទុកធ្ងន់ពេក នៅក្នុងការរួមចំណែកការងារព្រះវិហារ ការធ្វើបន្ទាល់ និងការរកស៊ីចិញ្ចឹមគ្រួសារជាដើម។ យើងប្រហែលជាដកដង្ហើមធំ ហើយអធិស្ឋានថា“ព្រះអម្ចាស់អើយ ទូលបង្គំមិនអាចធ្វើការច្រើនពេកបានទេ”។ ប៉ុន្តែ សេចក្តីបង្រៀនរបស់ព្រះ បានបង្ហាញថា ព្រះអង្គមិនមានការរំពឹងហួសហេតុឡើយ។ ឧទាហរណ៍ ចំពោះការដែលយើងទំនាក់ទំនងជាមួយអ្នកដទៃ ទ្រង់បានបង្រៀនយើងថា “ខាងឯពួកអ្នករាល់គ្នា នោះខំឲ្យនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ ព្រះទ្រង់ជ្រាបថា សមត្ថភាពយើងមានកំណត់។ ម្យ៉ាងទៀតទ្រង់បង្រៀនថា “ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ”(កូល៉ុស ៣:២៣)។ ព្រះអង្គមិនបានប្រាប់យើង ឲ្យធ្វើខ្លួនឯង ឲ្យមានភាពល្អឥតខ្ចោះ ដែលអ្នកដទៃនឹងសរសើរយើងនោះទេ ប៉ុន្តែ ទ្រង់សព្វព្រះទ័យឲ្យយើងលើកព្រះកិត្តិនាមទ្រង់ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ ជាងនេះទៅទៀត “ចូរឲ្យគ្រប់គ្នាល្បងលការដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង…
Read article