March 19, 2015

You are here:
ធ្វើអ្វីដែលសំខាន់មុនគេ

ពេល​ដែល​សា​រ៉ា​ ចៅ​ស្រី​រ​បស់​ខ្ញុំ​នៅ​ពី​ក្មេ​ង​ នាងបាន​ប្រាប់ថា​ ពេល​នាង​ធំ​ឡើ​ង នាង​ច​ង់​ធ្វើជា​គ្រូ​ប​ង្វឹកកីឡាបា​ល់បោះ​ ​ដូចជា​ឪ​ពុ​ករ​ប​ស់​នាង​ដែ​រ​។​ ​នាង​បា​ន​ប្រាប់ទៀតថា​ នា​ង​មិន​ទា​ន់​អាច​ធ្វើ​ជា​គ្រូប​ង្វឹ​ក​បា​នទេ​ ​ព្រោះ​មុន​ដំបូង នាង​ត្រូ​វ​​ក្លាយជាកីឡាក​រសិ​ន​ ហើយ​កីឡាក​រ​ត្រូ​វចេះ​ចងខ្សែ​រស្បែ​កជើ​ង​​ តែនាង​មិនទា​ន់​​ចេះចង​​ខ្សែរ​ស្បែកជើ​​ង​​ រ​បស់​នាង​ទេ។​ តាម​ធម្មតា យើងនិ​យាយ​ថា​ យើង​ត្រូ​វ​ធ្វើអ្វី​ដែ​ល​សំខាន់​បំ​ផុត មុនគេ។ ហើយកិ​ច្ចកា​រ​ទីមួ​យ​សំខា​ន់​បំផុ​ត នៅក្នុងជី​វិ​តយើង គឺ​ការ​​ស្គាល់​ព្រះ​​ ហើយ​អរ​សប្បា​យ​ក្នុ​ង​ទ្រង់។ ការទ​ទួ​ល​ស្គាល់​ និ​ង​ការ​ស្គា​ល់​ព្រះ​ ជួយ​ឲ្យ​យើ​ងក្លាយ​ជាម​នុស្ស ដែ​លព្រះ​ស​ព្វ​ព្រះ​ទ័យ។ គឺ​ដូច​ដែ​លស្តេ​ច​ដាវីឌ បានទូ​ន្មាន​សា​ឡូម៉ូន ដែល​ជាបុ​ត្រា​ទ្រង់ថា “ចូរឲ្យ​ឯ​ង​បាន​ស្គាល់ព្រះ​នៃ​ឪ​ពុក​ឯ​ង​ចុះ ​ព្រមទាំ​ងប្រ​តិ​ប​ត្តិតា​ម​ទ្រ​ង់ ដោយ​អស់ពីចិត្ត​ ​ហើយ​ស្មោះ​ស្ម័​គ្រ​ផង​” (១របាក្សត្រ ២៨:៩)។ ចូរ​យើង​ចាំ​ថា ​ម​នុស្ស​អាច​ស្គា​ល់ព្រះ​បា​ន។ ព្រះអ​ង្គ​ជា​អង្គបុ​​គ្គល មិនមែ​ន​ជា​ទ្រឹ​ស្តីហេ​តុ​ផ​ល ឬទេ​វសា​ស្ត្រ​នោះ​ទេ​។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និង​​មាន​បំណង ដូ​ច​មនុ​ស្សទូ​ទៅដែ​រ។ លោកអេ​ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានស​រសេ​រថា “ទ្រង់ជា​អ​ង្គបុ​គ្គល​ម្នា​ក់ ហើយយើ​ងអា​ចស្គាល់​ទ្រ​ង់បា​ន​ តាមរ​យៈ​ការ​ប្រកប​ជិតស្និទ្ធកា​ន់តែ​​ខ្លាំង​ឡើ​ងៗ​ គឺនៅខ​ណៈពេ​ល​ដែល​​យើង​ត្រៀមចិ​ត្តរ​ប​ស់យើ​ង​…

Read article