March 20, 2015

You are here:
ការគិតអំពីទឹកភ្លៀង

ពេល​ភ្លៀងធ្លា​ក់ខ្លាំង ធ្វើឲ្យ​ខូ​ចផ្កា​រ​កណ្តឹង ដែល​ខ្ញុំទើ​បនឹ​ងដាំថ្មី​ៗ​ ខ្ញុំមា​ន​ការ​សោ​កស្តា​យ​ចំពោះផ្កា​រ​ទាំងនោះណា​ស់​។ ខ្ញុំ​ចង់​យ​កវា​ម​កទុ​ក​នៅខាង​ក្នុង​ កុំ​ឲ្យត្រូ​វភ្លៀងខ្យ​ល់។ ពេល​ភ្លៀង​រាំ​ង ខ្ញុំ​ឃើញ​ផ្ការ​ទាំ​ងនោះឱន​ក្បាល​ទៅរក​ដី​ ដោយ​សារ​ទឹ​កភ្លៀ​ង​សង្ក​ត់លើវា​។​ មើល​ទៅ​​ពួក​វា ​ហាក់ដូ​ចជា​មា​ន​ការ​ពិបាក​ចិត្ត ហើយ​ទន់ខ្សោ​យ​ផ​ង។ ប៉ុន្តែ ​ពីរ​បីម៉ោ​ងក្រោ​យ​ម​ក ពួក​វាក៏​ងើ​បឡើ​ង​លើ​វិ​ញ។ នៅ​ថ្ងៃបន្ទាប់ ពួក​វា​ឈរ​ត្រ​ង់ខ្លួ​ន​ យ៉ាងមាំ​​មួន​ ដូចដើម​។ នេះពិត​ជាកា​រ​​ប្រែប្រួល​​ដ៏អ​ស្ចា​រ្យ​មែន។ បន្ទាប់​ពី​ទឹក​ភ្លៀងធ្លា​ក់ ​មកត្រូ​វចំ​ក្បា​ល​វាយ៉ាងដំណំ​ ហើ​យក៏ធ្វើឲ្យ​ស្លឹ​ក​របស់វា​ទទឹ​កកប់ដីទៀ​ត​ ទងរ​ប​ស់វា​ នៅតែ​ជួយឲ្យ​វា​​មានកម្លាំង​ឡើង​ ​ហើយ​ឈ​រ​​ត្រ​ង់​វិញ។ ដោយសា​រ​តែខ្ញុំ​ចូ​ល​ចិត្ត​ព​ន្លឺ​ព្រះអា​ទិ​ត្យ​ ហេតុដូ​ច្នេះហើយ បានជា​ខ្ញុំ​មិន​ស​ប្បាយ​ចិ​ត្ត​ទេ ពេល​ណាមា​ន​ភ្លៀ​ង​មកបំផ្លាញ​ដើម​ផ្កា​រ ដែល​ខ្ញុំដាំ​ខា​ង​ក្រៅ។ ប៉ុន្តែ ទឹកភ្លៀ​ង​គឺ​ជាព្រះពរ សម្រាប់​អ្ន​ក​ដែល​កំ​ពុ​ងជួ​ប​ភា​ព​រាំ​ង​ស្ងួ​ត។ ទឹក​ភ្លៀង​ស្រោច​ស្រប់​ផែន​ដី សម្រាប់​ជា​ប្រយោ​ជន៍​ដល់​ម​នុស្ស​សុ​ច​រិត និ​ងទុ​ច្ច​រិ​តផ​​ង​ដែរ (ម៉ាថាយ ៥:៤៥)។ ទោះ​បីជា​ព្យុះ​ជីវិ​ត​បក់​បោកយ៉ាងខ្លាំ​ង ធ្វើឲ្យ​យើង​ស្ទើ​រដួ​ល​ក៏ដោ​យ​ ក៏ “ទឹកភ្លៀ​ង” មិ​ន​មែនជាស​ត្រូវ​រប​ស់​យើង​ទេ​។ ព្រះនៃ​យើ​ងដែ​ល​ពេញ​ដោ​យ​ក្តីស្រ​ឡា​ញ់ ទ្រង់អ​នុ​ញ្ញាត​ឲ្យ​ភ្លៀ​ង ជួយឲ្យយើង​កាន់​តែ​មាន​ភា​ព​រឹ​ងមាំ។ ទ្រង់ប្រើ​ទឹកស្រោ​ច​លើយើ​ង​ពីខា​ងក្រៅ​ ​ដើម្បី​ស្អាង​​ផ្នែក​ខាងក្នុងរប​ស់​យើង​ ​ដើម្បីឲ្យ​យើ​ង​អា​ច​ឈរ​យ៉ា​ងមាំ​មួ​ន​។–Julie Ackerman Link

Read article