March 22, 2015

You are here:
ចូររត់ដើម្បីទទួលបានរង្វាន់

ជារៀងរា​​ល់ឆ្នាំ ក្នុង​ខែមិនា​ ការ​ណាំងរទេះ​ តាមផ្លូ​វ​លំ អ៊ីឌីតារ៉ត(Iditarod) តែង​តែប្រា​រព្ធ​ឡើ​ង​ នៅរដ្ឋ​អាឡាស្កា។ នៅ​ក្នុងកា​រប្រ​កួត​នោះ​ សត្វឆ្កែ​ទាំង​ហ្វូង​ដែ​លអូ​ស​រ​ទេះ​ និងអ្នកបររ​ទេះ​ ត្រូវបា​នគេ​ហៅ​ថា​ “មូស័រ” ហើយ​ពួក​គេត្រូវ​ប្រណាំ​ង ​ក្នុងច​ម្ងាយ​ផ្លូ​វ​ជាង ១៦០០គីឡូម៉ែត្រ ចាប់​ពីក្រុង​អេ​នខូ​រីច(Anchorage)ទៅក្រុ​ងណូម(Mome)។ ក្រុម​ដែល​ចូ​ល​រួ​មប្រ​កួ​ត​ទាំ​ង​អស់ នឹង​ត្រូវ​ឆ្ល​ង​កាត់​ច​ម្ងា​យ​ផ្លូវនេះ ក្នុងរ​យៈ​ពេល​ ​ពី៨ទៅ១៥ថ្ងៃ។​ កាល​ពី​ឆ្នាំ​២០១១ លោកចន បេឃ័រ(John Baker) បាន​បំបែក​ឯកត្ត​កម្ម​ថ្មីមួយ ដោយ​ឆ្លងកា​ត់​ចម្ងា​យផ្លូ​វនេះ​ ក្នុងរ​យៈពេ​ល​ត្រឹ​មតែ​៨ថ្ងៃ ១៩ម៉ោង ៤៦នាទី និង៣៩វិនា​ទី​ប៉ុណ្ណោះ។ ការ​នេះស​បញ្ជាក់​ថា ការ​ធ្វើកា​រ​ជា​ក្រុម​ រវាង​ហ្វូង​ឆ្កែ​អូ​សរ​ទេះ​ និង​សត្វឆ្កែ ពិត​ជា​គួរ​ឲ្យ​កត់​សំ​គា​ល់​ណា​ស់ ហើយអ្នកចូលរួ​ម​ការប្រកួត សុទ្ធ​តែ​ខំប្រឹ​ង​ប្រែ​ង ដោយ​ផ្តោ​ត​ទៅ​​លើការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​ឲ្យបា​ន​។ អ្នក​ឈ្នះលេ​ខ​១​ទទួល​រ​ង្វា​ន់ជា​​ទឹកប្រាក់ និងបាន​រ​ថ​យន្ត​ភីកអាប់​ថ្មី​មួយគ្រឿ​ង​។ ប៉ុន្តែ ដោយ​សារ​ពួ​កគេ​មា​នកា​រ​ទ្រាំទ្រ​នឹងអា​កា​សធា​តុ​​ដ៏​​អាក្រក់ នោះ​ការ​កោត​សរសើរ និងរ​ង្វាន់​ដែ​លគេ​ទ​ទួ​លបា​ន​ ហាក់​បី​ដូចជាមិ​ន​សំ​ខាន់ និងមានលក្ខណៈ​​បណ្តោះ​អាសន្ន​ប៉ុ​ណ្ណោះ។ សាវ័កប៉ុ​លក៏មានកា​រយ​ល់​ដឹ​ង​ អំពី​ភាព​រំ​ភើ​ប​​រី​ករាយ​ដែលមាន​ក្នុ​ងកា​រ​ប្រ​ណាំ​ង​ផង​ដែ​រ គ្រាន់តែ​គាត់​បា​ន​និ​យាយ​ អំពីកា​រ​​ប្រណាំ​ង​នេះ​ ​ដើម្បី​​ពន្យល់អំពីរ​ង្វា​ន់ដ៏​អ​ស្ចា​រ្យ​អស់​ក​ល្ប​ជានិ​ច្ច​វិ​ញ​។ លោក​ប៉ុល​បា​ន​ស​រ​សេរ​ថា​ “ហើយអ​ស់អ្ន​ក​ដែ​ល​តយុទ្ធគ្នា​ គេខំសង្កត់​ចិ​ត្ត​គ្រ​ប់​ជំពូ​ក​ គឺធ្វើ​ដូ​ច្នេះ​ដើម្បី​ឲ្យ​បា​នតែ​ភួ​ង​​ជ័​យដែ​ល​ត្រូវ​ពុ​ក​រ​លួយ​…

Read article