March 25, 2015

You are here:
មានបន្ទុកធ្ងន់ពេក

ពេលដែ​លខ្ញុំ​ប​ញ្ឆេះ​រថយ​ន្ត នា​ព្រឹក​ព្រ​លឹម​​ថ្ងៃមួ​យ ពេល​​ដែលមេ​ឃនៅ​ង​ងឹ​ត​នៅ​ឡើ​យ ខ្ញុំក​ត់ស​ម្គាល់ឃើញថា ​ភ្លើង​សញ្ញា​ខ្សែក្រ​វាត់សុ​វ​ត្ថិ​ភា​ព​លោត​ឡើ​ង នៅ​លើតាប​ឡូរប​ស់​ឡា​ន។ ខ្ញុំ​បាន​ដា​ក់​ខ្សែក្រ​វ៉ា​ត់​ហើយ​ តែ​ហេតុអ្វីបា​ន​ជាវា​ នៅ​​តែចេ​ញ​សញ្ញា​ដូ​ចនេះ​ទៀ​ត​។ ខ្ញុំ​ក៏​ពិនិត្យមើ​លទ្វា​រ ដោយ​បើក ហើយ​បិទ​វាម្ត​ងទៀ​ត​ឲ្យជា​​ប់។ ខ្ញុំពាក់ខ្សែ​ក្រវា​ត់​សុ​វ​ត្ថិ​​ភា​ព​សាឡើ​ង​វិ​ញ។ តែ​ភ្លើង​ស​ញ្ញានៅ​តែលោតឡើ​ងដ​ដែ​ល​។ មួយ​ស​ន្ទុះក្រោ​យ​ម​ក ខ្ញុំ​ក៏បាន​ដឹ​ង​ពី​មូលហេ​តុ​ ពេលដែល​ខ្ញុំលើ​ក​កាបូ​ប​រ​ប​ស់​ខ្ញុំ​ឡើ​ង ចេញ​ពី​កៅអីអ​ង្គុ​យ ដែល​នៅខា​ង​ស្តាំដៃ​ខ្ញុំ​ ​ឲ្យផុត​ខ្ពស់​ប​ន្តិ​ច រំពេចនោះ​ ភ្លើងស​ញ្ញា​នោះក៏​រ​ល​ត់ទៅ​វី​ញ។                            ដូច​នេះ ខ្ញុំក៏​សន្និដ្ឋា​នថា​ ទម្ងន់រ​បស់​ទូ​រស័ព្ទ​​ដៃ នំប៉័ង​៣​ដុំ សៀវ​ភៅគ្រ​ប​រឹង​មួយ​ក្បាល​ និង​អាហា​រថ្ងៃ​ត្រង់​រ​ប​ស់ខ្ញុំដែលបា​នដា​ក់​ក្នុង​កាបូបធំ​​នោះ មានទ​ម្ង​ន់ស​រុប​​ស្មើ​នឹង​ទម្ងន់​ខ្លួនរ​ប​ស់អ្ន​កដំ​ណើរ​ដ៏តូ​ចល្អិ​តម្នា​​ក់។ ហេតុ​នេះ​ហើយបាន​​ជា​ចេញភ្លើងស​ញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភា​ពយ៉ាង​ដូ​ចនេះ​។ ខ្ញុំមិន​ពិ​បាក​នឹ​ងរើប​ន្ទុក ចេញ​ពីក្នុ​ងកា​របូបឥវ៉ាន់នោះ​ ​ឡើង ប៉ុន្តែ ក្នុងជីវិត​យើ​ង មានប​ន្ទុ​ក​ខ្លះ​មិន​ងា​យ​ស្រួល​ នឹងឲ្យយើ​ងដ​ក​ចេញ​ ដូច​នេះឡើ​យ​។ បន្ទុកធ្ង​ន់​នៃជី​វិ​ត​ជាប់ទាក់ទ​ង​នឹ​ងទ​ម្ង​ន់​រប​ស់ព្រះ​វិ​ញ្ញាណ​យើ​ង​។ ព្រះ​យេស៊ូវ​បា​នអ​ញ្ជើ​ញយើ​ង​ម្នា​ក់​ៗ ឲ្យផ្ទេ​រ​ប​ន្ទុក​គ្រប់​យ៉ា​ង​ដ​ល់ទ្រ​​ង់ ទោះបី​ជា​បន្ទុ​ក​នោះធ្វើឲ្យយើង​ងើប​មិ​នរួ​ច ដូច​ជាសេចក្តីកំ​ហុស ដែល​ធ្វើ​ឲ្យ​ស្តេចដា​វីឌ​មា​ន​ទុក្ខ​អំ​ពុល (ទំនុកដំកើង ៣២:១-៦) ឬដូ​ចជា​កា​រ​ភ័​យ​ខ្លាច ដែល​លោក​ពេ​ត្រុ​សធ្លា​ប់​មា​ន(ម៉ាថាយ ២៦:២០-៣៥) ឬ​ក៏​ជាកា​​រស​ង្ស័យ ដែល​លោក​ថូ​ម៉ា​ស​មាន​ចំ​ពោះ​ព្រះយេ​ស៊ូ​វ​(យ៉ូហាន…

Read article