មិនត្រូវការអ្នកជំនួស
ពេលដែលខ្ញុំទៅលេងស្ទីវ(Steve) កូនរបស់ខ្ញុំ នៅក្រុងសាន ឌីអេហ្គោ(San Diego) យើងបានឈ្លាតឱកាសទៅព្រះវិហារសាដូ ម៉ោនធីន(Shadow Mountain) ដើម្បីស្តាប់បណ្ឌិត ដាវីឌ ចេរេមាអធិប្បាយព្រះបន្ទូល។ កាលនោះ ខ្ញុំនឹងកូនប្រុសខ្ញុំបានក្រោកពីព្រលឹម នៅពេលព្រឹកថ្ងៃអាទិត្យ ហើយបានបើកឡានអស់មួយម៉ោង ទៅកាន់ព្រះវិហារនោះ។ តែការរំពឹងគិតរបស់យើង ក៏បានប្រែក្លាយជាការខកចិត្តទៅវិញ ពេលដែលយើងដឹងថា បណ្ឌិតដាវីឌ មិនមានវត្តមាននៅព្រះវិហារនោះទេ ហើយមាន “អ្នកផ្សេង” អធិប្បាយព្រះបន្ទូលជំនួសគាត់។ ពីរបីសប្តាហ៍ក្រោយមក គេបានឲ្យខ្ញុំរៀបចំពេល ដើម្បីទៅអធិប្បាយព្រះបន្ទូលព្រះ ក្នុងព្រះវិហារមួយ នៅក្រុងហ្គ្រែន រេភីត(Grand Rapids) ជាព្រះវិហារដែលខ្ញុំធ្លាប់ទៅចូលរួមជាមួយភរិយារបស់ខ្ញុំ។ ពេលដែលខ្ញុំឡើងទីឈរ នៅពីមុខពួកជំនុំ ខ្ញុំក៏បានដឹងថា ពេលនោះខ្ញុំគ្រាន់តែជា “អ្នកផ្សេង” ដែលមកអធិប្បាយជំនួសគ្រូគង្វាលនៃព្រះវិហារនោះ ហើយពួកគេប្រហែលជាខកចិត្ត ព្រោះពួកគេបានមកដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ គឺមិនមែនមកស្តាប់ខ្ញុំអធិប្បាយទេ។ ការនេះបានបង្រៀនខ្ញុំថា ពេលដែលយើងស្វែងរកការកម្សាន្តចិត្តពីមនុស្ស ដែលយើងធ្លាប់តែពឹងផ្អែក នោះនឹងមានពេលដែលអ្នកនោះនឹងអវត្តមាន ហើយត្រូវមានអ្នកដទៃទៀតមកជំនួសគាត់វិញ។ តែព្រះមួយអង្គដែលយើងត្រូវការជាទីបំផុត គឺជាព្រះដែលយើងពឹងផ្អែកពេញមួយជីវិត ដែលទ្រង់តែងតែគង់នៅជាមួយយើងមិនដែលខានឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេលដែលយើងមានបំណងចង់ ចូលក្នុងព្រះវត្តមានព្រះ ដោយការអធិស្ឋាន នោះទ្រង់តែងត្រៀមខ្លួនជាស្រេចសម្រាប់យើង គឺដូចដែលមានសេចក្តីចែងថា…
Read article